គន្លឺះរៀនពីកំហុសខ្លួនឯង !
មនុស្សគ្រប់រូបតែងតែមានកំហុសរៀងៗខ្លួន គ្រាន់តែមានអ្នកខ្លះមានតិច ហើយអ្នកខ្លះមានច្រើនតែប៉ុណ្ណោះ។ អ្នកមិនដាក់ទោសខ្លួនឯង ពេលដែលអ្នកធ្វើអ្វីមួយខុសនោះទេ។ មិនត្រឹមតែប៉ុណ្ណោះកំហុសនោះអាចផ្តល់ប្រយោជន៍ដល់អ្នក បើអ្នកចេះយកវាមកទុកជាមេរៀនសម្រាប់ថ្ងៃក្រោយ។ ខាងក្រោមនេះជាវិធីមួយចំនួនដែលអ្នកអាចរៀនពីកំហុសរបស់អ្នកបាន។
១. ការសូមទោសដោយសេចក្តីថ្លៃថ្នូរ
បើអ្នកមានកំហុសមួយដែលអាចបង្ករឲ្យមានផលប៉ះព៉ាល់ដល់អ្នកដ៏ទៃ
ការសុំទោសគឺមានសារៈសំខាន់ខ្លាំងណាស់។
អ្នកត្រូវបញ្ជាក់ថាវាជាឧប្បតិហេតុមួយ
ដែលអ្នកមិនចង់ឲ្យវាកើតឡើតឡើយ ហើយអ្នកត្រូវប្រាកដថា កំហុសនោះនឹងមិនកើតឡើងម្តងទៀតឡើយ។
លើសពីនេះទៅទៀត
ការសូមទោសដែលសមរម្យអាចឲ្យគេមានជំនឿនិងជឿលើអ្នកទៀតផង។
បើអ្នកមិនសូមទោសទេ
ពួកគេអាចនឹងធ្វើការប្រឆាំងនឹងអ្នកវិញទៅតាមកំហឹងរបស់គេដែលមាន។
តែបើអ្នកសូមទោសគេដោយចិត្តស្មោះ
នោះគេនឹងអភ័យទោសឲ្យអ្នកជាមិនខាន។
ការសូមទោសដែលល្អប្រសើរបំផុតនោះ
គឺការនិយាយសូមទោសនៅចំពោះមុខគេតែម្តង
ជៀសវាងការសូមទោសតាមរយៈសំបុត្រ ឬ តាមសារ។
តែបើអ្នកមានការធ្វែសប្រហែសឲ្យមានកំហុសនោះកើតឡើងម្តងទៀត
អ្នកគប្បីនិយាយថាសូមទោសដែលខ្ញុំធ្វើឲ្យមានកំហុសនេះម្តងទៀត។
២. កុំធ្វើជាអ្នកសុក្រឹតនិយម
បើអ្នករស់នៅតែងតែខ្លាចមានកំហុស
អ្នកនិងចំណាយពេលពេញមួយជីវិតរបស់អ្នកដោយមិនបានធ្វើអ្វីទាំងអស់។
វាមិនមានជាបញ្ហាអ្វីធំដុំនោះទេ
បើអ្នកគ្រាន់តែមានកំហុសបន្តិចបន្តួចនោះ
តែវាគឺជាផ្នែកមួយដ៏សំខាន់ផងដែរសម្រាប់ការរស់នៅ។
ពេលអ្នកកាន់តែមានទំនួលខុសត្រូវខ្ពស់
នោះអ្នកនឹងកាន់តែមានកំហុសច្រើនផងដែរ។ បើអ្នកមានអារម្មណ៍ថា
អ្នកត្រូវតែជៀសវាងកំហុស
នោះអ្នកនឹងមិនអាចហ៊ានប្រថុយប្រថានឹងការងារគ្រោះថ្នាក់ឡើយ។
៣. កុំចំណាយពេលដោះសារកំហុស
វាជាធម្មជាតិរបស់ពួកយើងមួយដែរដែលចូលចិត្តតែព្យាយាមដោះសាររាល់អ្វីដែលបានធ្វើខុស
ថាត្រូវ។ នៅពេលដែលមានកំហុសតែងតែ ទម្លាក់កំហុសទៅលើអ្នកដទៃ។
យើងមិនត្រូវធ្វើបែបនេះ អ្វីដែលសំខាន់នោះ គឺត្រូវតែនិយាយថាខ្ញុំខុសពេលអ្នកបានធ្វើខុស។
៤. ស្វែងយល់ថាហេតុអ្វីកំហុសកើតឡើង
កំហុសកើតចេញពីមូលហេតុផ្សេងៗគ្នា។
ដើម្បីជៀសវាងការបង្ករឲ្យមានកំហុសដដែលកើតឡើង
អ្នកត្រូវតែដឹងឲ្យច្បាស់ថាកំហុសរបស់អ្ននកើតចេញពីណា។
៥. ជៀសវាងកំហុសកើតឡើងដដែលៗ
នៅពេលអ្នកមានកំហុស
អ្នកគួតែស្វែងរកដំណោះស្រាយមួយដ៏ល្អ ព្រមទាំងរៀនពីវាទៀតផង។
បើអ្នកធ្វើឲ្យមានកំហុសនេះម្តងទៀត
នោះមានន័យថាអ្នកជាមនុស្សដែលមិនមានទំនួលខុសត្រូវចំពោះខ្លូនឡើយ។
៦. កំហុសជាឳកាសមួយសម្រាប់រៀន
អ្នកអាចកើនឡើងនូវឧត្តមគតិ និង
ការពង្រឹងខ្លូនឯងតាមរយៈកំហុសផ្ទាល់ខ្លួនរបស់អ្នក។
នេះដោយសារតែអ្នកមានកំហុសដោយសារតែអ្នកធ្វើការប្រថុយប្រថាន
តែវាអាចឲ្យអ្នកទទួលបានជោគជ័យនៅពេលក្រោយ៕