គន្លឺះ៧ ចំនុចធ្វើឲ្យជីវិតជោគជ័យ!
មនុស្សគ្រប់រូបតែងតែស្រមៃថានឹងមានខ្សែជីវិតមួយពោរ
ពេញដោយភាពជោគជ័យ។តែក្ដីប្រាថ្នានេះបានសម្រេច
ភាគតិចណាស់។ហេតុផលទូទៅដោយសារតែពួកគេមិន
ដឹងច្បាស់ពីអ្វី ដែលខ្លួនត្រូវធ្វើ។ពេលខ្លះបានឈ្វេងយល់
ច្រើនពីភាពជោគជ័យទទួលនូវដំបូន្មានច្រើនដែរតែបែរជាមិនដឹងថាគួរចាប់ផ្ដើមពីចំណុចណាមុនទៅវិញ។
ខាងក្រោមនេះជាផែនទីដែលជីវិតរបស់អ្នកគួរដើរតាម៖
១. កំណត់គោលដៅៈ វាជាជំហានចាប់ផ្ដើមដ៏សំខាន់ដែលអ្នកចាំបាច់ត្រូវតែដឹង។
ពេលកំណត់គោលដៅហើយ
ឧទាហរណ៍ថាអ្នកចង់ក្លាយជាវិស្វករនាពេលអនាគត នោះអ្នកនឹងដឹងច្បាស់ហើយថាគួរខំរៀនមុខវិជ្ជាអ្វីជាង
គេនៅវិទ្យាល័យ។
២. បង្កើតផែនការៈ
ត្រូវរៀបចំផែនការឲ្យបានច្បាស់ចំពោះធនធានដែលខ្លួនមាន។ដឹងច្បាស់ពីអ្វីដែល
ខ្លួនត្រូវធ្វើធ្វើបែបណា
ធ្វើនៅពេលណាជាដើម។ ការរៀបចំផែនការបានច្បាស់នឹងជួយឲ្យការអនុវត្តន៍
ការងាររលូន និងទាន់ពេលវេលា។
៣. ចេះគ្រប់គ្រងពេលវេលាៈ
សូមបែងចែកឲ្យដាច់រវាងម៉ោងធ្វើការនិងពេលផ្ទាល់ខ្លួន។ ម្យ៉ាងទៀតត្រូវ
ដឹងច្បាស់ថាអ្វីជាកិច្ចការអាទិភាព(បន្ទាន់ហើយសំខាន់
បន្ទាន់តែមិនសំខាន់ សំខាន់តែមិនបន្ទាន់
មិនសំខាន់និងមិនបន្ទាន់)។
៤. ទុកគោលដៅក្នុងខួរក្បាលរាល់ថ្ងៃៈ
ដាក់វិន័យចំពោះខ្លួនឯងថារៀងរាល់ថ្ងៃត្រូវធ្វើអ្វីមួយដែលមាន
ប្រយោជន៍ ចំពោះគោលដៅដែលបាន
កំណត់ ទោះជាកិច្ចការតូចតាចពុំសូវសំខាន់ក៏ដោយ។ការ
ដាក់វិន័យចំពោះខ្លួនឯងវាអាច
នឹងពិបាកពីដំបូង តែអ្នកនឹងទទួលបាននូវទម្លាប់ដ៏នាពេលអនាគត។
៥. រៀនពីអ្នកជោគជ័យៈ
ត្រូវឈ្វេងយល់បន្ថែមពីឥរិយាបថនិងការអនុវត្តន៍របស់បុគ្គលជោគជ័យមុនៗក្នុង
លោក។ហើយយកចំណុចល្អៗមកអនុវត្តន៍ចំពោះជីវិតអ្នកឲ្យស្របទៅតាមស្ថាន
ភាព។
៦. ពិនិត្យការអនុវត្តន៍ៈ
ត្រូវតាមដានរាល់សកម្មភាពដែលខ្លួនបាននិងកំពុងតែធ្វើ ថាតើវាសមស្របទៅនឹង
គោលដៅ ដែលបានកំណត់ដែលឬទេ?
បំពេញរាល់ ចំណុចខ្វះខាត់និងកែសម្រួលឲ្យបានប្រសើរឡើង
វិញ។
៧. ថែសុខភាពៈ ក្នុងន័យនេះ
ចង់សំដៅលើសុខភាពផ្លូវកាយនិងផ្លូវចិត្ត។ ដើម្បីឲ្យទទួលបាននូវសុខភាព
ល្អបុគ្គល
គ្រប់រូបត្រូវគិតលើកត្តា សំខាន់៥គឺ ការហូបចុកឲ្យមានតុល្យភាព ហាត់ប្រាណឲ្យច្រើនគេង
ឲ្យបានគ្រប់គ្រាន់
ដើរកម្សាន្ត និងតុល្យភាពរវាងការបញ្ចូលនិងបញ្ចេញ។