មុនខ្សាច់ និងវិធី​ព្យា​បាល​


មុនខ្សាច់​គឺជា​មុន​ដែលមាន​គ្រាប់​តូចៗ​ដែល​ធ្វើឱ្យ​រលាក​គល់​រោម ហើយ​រ៉ាំរ៉ៃ រួច​បង្ក​ទៅជា​មុនខ្សាច់​។ មូលហេតុ​ដែល បណ្ដាលឱ្យ​កើតមុន​ខ្សាច់​នេះ ដោយសារតែ​ការស្ទះ​ក្រពេញ​ខ្លាញ់​ក្រោម​ស្បែក​ទើប​មាន​មុនខ្សាច់​នេះ​។ ក្រោយ​ពេលដែល​កើតមុន​ខ្សាច់ វា​បង្កឱ្យមាន​ផលប៉ះពាល់​ទៅដល់​ស្បែ​កមុខ​មាន​សភាព​គ្រើម ឬ​ស្បែក​រលាក​ក្រហម និង​ខ្ទុះ​ជាដើម​។​ ​កុំ​ព្យាយាម​តុបតែង​មុខ ឬ​លាបម្សៅ​ក្រាស់​ពេក ក្នុង​ពេល​ដែល​មុខ​របស់​លោកអ្នក​កំពុង​ចេញ​មុន ក៏ដូចជា​មុនខ្សាច់​។​ ​


ក្នុងករណី​កើតមុន​អង្កាម​ល្អិតៗ ចូរ​យក​ស៊ុត​ស​លាបមុខ​ប្រមាណ​១៥​នាទី រួច​ចាំ​លាង​សម្អាត​ចេញ ព្រោះ​ការធ្វើ​បែបនេះ ដើម្បី​កាត់បន្ថយ​ការកើត​មុន​។​ ​លាប​ក្រែ​ម ឬ​ឡេ​ព្យាបាល ដែល​ផ្សំ​ពី​អាស៊ីដ​សាលី​សាយ​លិ​ក​។​ ​វិធី​ការពារ​កុំឱ្យ​កើតមុន​ខ្សាច់​ ​ត្រូវ​សម្អាត​ស្បែក​ឱ្យបាន​ស្អាត និង​ត្រឹមត្រូវ ហើយ​លាបថ្នាំ ឬ​លេបថ្នាំ​ដែលមាន​ជាតិ​រ៉េ​ទី​ណុល (​វីតាមីន​អា​)​។​ ​ត្រូវ​លាង​សម្អាត​មុខ មុនពេល​ទទួលទានដំណេក​។​ ​ថែរក្សា​ស្បែ​កមុខ​ឱ្យ​ស្អាត​ជាប្រចាំ​។​ ​

លុប​លាងមុខ​មួយថ្ងៃ​២​ទៅ​៣​ដង​។ លោកអ្នក​ត្រូវ​ដឹងថា ការមិន​លុបលាង​សម្អាត​ផ្ទៃមុខ គឺ​ធ្វើឱ្យ​ស្បែក​មុខ​ខ្វះ​អនាម័យ ហើយ​ធ្វើឱ្យ​ស្បែក​មុខស្ងួត និង​ប្រតិកម្ម​ទៀតផង​។​ ​កុំ​តឹងតែង​ធុញថប់​អារម្មណ៍ ព្រោះ​ការតានតឹង តប់ប្រមល់ គឺជា​ដើមហេតុ​នៃ​ការកើត​មុន​។​ ​កាត់បន្ថយ​អាហារ​មាន​ជាតិ​ខ្លាញ់ ជាតិ​ផ្អែម និង​គ្រឿង​ផ្អាប់​។​ ​កុំ​ញេច ឬ​ក្ដិច ព្រោះ​ធ្វើបែបនេះ​វា​បង្ក​ឱ្យ​ស្បែក​មុខ​រលាក​ផ្នែក​ខាងក្នុង​។​

0 សេចក្តីអធិប្បាយ:

Note: Only a member of this blog may post a comment.

Popular Posts