វិធីសាស្ត្រលើកទឹកចិត្ត !
ការបោះបង់អ្វីមួយចោលនៅពាក់កណ្តាលផ្លូវគឺជាទម្លាប់មួយដ៏អាក្រក់បំផុត។
ត្រូវចាំកាលពីអ្នកចាំផ្តើមដំបូងអ្នកមានការតាំងចិត្ត និង
ពោពេញដោយកម្លាំងកាយចិត្តក្នុងការធ្វើវា តែពេលដល់កណ្តាលទី
តើទឹកចិត្តរបស់អ្នកទៅណាអស់ទៅ?
បើអ្នកជាមនុស្សដែលចាប់ផ្តើមធ្វើអ្វីដំបូងពោពេញដោយថាមពល
បន្ទាប់មកទុកវាចោលនោះ អ្នកកុំបារម្ភអី
អត្ថបទនេះនិងប្រាប់អ្នកពីវិធីបោះបង់ទម្លាប់អាក្រក់នេះចោល។
តើអ្នកត្រូវធ្វើអ្វីបើអ្នកបាត់បង់ទឹកចិត្តនៅពាក់កណ្តាលផ្លូវបែបនេះ?
អ្វីដែលអ្នកអាចធ្វើដើម្បីបំបាត់ទម្លាប់នេះចោលគឺ
អ្នកត្រូវតែរំលាយគម្រោងការណ៍ធំរបស់អ្នកឲ្យជាតូចៗ។ ឧទាហរណ៍ថា
អ្នកគិតថាអ្នកត្រូវតែអានសៀវភៅឲ្យចប់១០០ទំព័រសម្រាប់ត្រៀមប្រលង។
បើអ្នកសម្រេចថាអ្នកត្រូវអានវាឲ្យចប់ដោយមិនទុកពេលសម្រាប់សម្រាកទេ
នោះអ្នកនឹងមិនអាចវាចប់ឡើយ ដោយសារតែអ្នកនឹងធុញ អស់កម្លាំង
ពេលនោះហើយជាពេលដែលអ្នកបោះបង់ចោលនូវការជម្រុញទឹកចិត្តខ្លួនឯង។
ដូចនេះអ្នកគួរតែបែងចែកវាឲ្យទៅចា៥ផ្នែកតូចៗ
ដូចជាអ្នកត្រូវអានតែ២០ទំព័រម្តងបានហើយ
នោះអ្នកពិតជាបានសម្រេចដូចគោលដៅរបស់អ្នកជាមិនខាន។
មូលហេតុសំខាន់មួយទៀតដែលនាំឲ្យអ្នកបាត់បង់ការជម្រុញទឹកចិត្តនៅពាក់កណ្តាលផ្លូវ
គឺការមានជំនឿខុស។ មានប្រយោគខ្លះនិយាយថា «ខ្ញុំព្យាយាមខ្លាំងណាស់
ប៉ុន្តែខ្ញុំមិនអាចទទួលបានអ្វីដេលខ្ញុំចង់បានសោះ» ឬ «នៅក្នុងប្រទេសនេះ ឬ
អាយុប្រហែលខ្ញុំមិនអាចជោគជ័យបានទេ»។
ជំនឿនេះពិតជាអាចរារាំងការជម្រុញទឹកចិត្តរបស់អ្នក
ហើយឲ្យអ្នកឈប់ធ្វើសកម្មភាពអីទាំងអស់។
ការមានជំនឿខុសបែបនេះ
អាចនាំឲ្យមានលទ្ធផលអាក្រក់ដល់អ្នកជាមិនខានឡើយ។
លើសពីនេះទៅទៀតអ្នកដែលមានជំនឿនេះនៅក្នុងចិត្តគឺមិនអាចទទួលជោគជ័យបានទេ
ហើយគេក៏មិនដឹងពីគុណសម្បតិ្តរបស់ការព្យាយាមម្តងហើយម្តងទៀតនោះដែរ។
មូលហេតុមួយទៀតដែលនាំឲ្យអ្នកបាត់បង់ការជឿជាក់ពាក់កណ្តាលផ្លូវនោះ
គឺដោយសារតែគោលដៅរបស់អ្នកមិនសូវសំខាន់ដូចទៅនិងលទ្ធផលដែលអាចទទួលបាន។
ឧទាហរណ៍ថា មានគេថាអ្នកឡើងទំងន់
ហើយអ្នកគួរតែរកវិធីឲ្យស្រកទម្ងន់វិញ។
ពេលនោះអ្នកចាប់ផ្តើមហាត់ប្រាណ បន្ទាប់មកពេលដែលព្យាយាមហើយនៅតែមិនស្រកទៀត
អ្នកក៏សម្រេចចិត្តថាឈប់ហាត់ប្រាណតទៅទៀត។
សរុបមក៖
អ្នកបានដឹងពីមូលហេតុដែលនាំឲ្យអ្នកបាត់បង់ការជម្រុញទឹកចិត្តនៅពាក់កណ្តាលផ្លូវតាមរយៈអត្ថបទនេះ
ដូចនេះអ្នកត្រូវតែចងចាំហើយជៀសវាងកុំឲ្យវាកើតឡើងចំពោះខ្លួនអ្នក៕