គន្លឺះបង្កើតទំនុកចិត្តលើខ្លួនឯង !
ការមានទំនុកចិត្តលើខ្លួនឯងពិតប្រាកដមិនមែនទទួលបានត្រឹមមួយយប់ទេ។
វាត្រូវតែទទួលស្គាល់ថាអ្នកជាមនុស្សល្អត្រឹមត្រូវដែលមានតម្លៃ
គួរឲ្យគោរពនិងស្រលាញ់។
យផងដែរ។
និយាយអំពីបញ្ហាដែលអ្នកមានជាមួយមិត្តភក្តិនិងមនុស្សដែលអ្នកស្រលាញ់ៈ ចូរ
តំកល់បញ្ហានៅ ជិតដៃអ្នកជានិច្ច
ហើយជ្រិបវាបន្តិចម្តងៗជារៀងរាល់ថ្ងៃ
ដោយហេតុថាគ្មានអ្វីដែលងាយស្រួលជួសជុលឬផ្សះ ផ្សារទេ។
ចូរចូលទៅដល់រឹសគល់នៃបញ្ហា ដោយយកចិត្តទុកដាក់ទៅលើវា
ហើយត្រូវយល់ថាអ្នកត្រូវតែដោះ ស្រាយរាល់បញ្ហានីមួយៗមុនពេលដែលអ្នកអាចបន្តដំណើរទៅមុខទៀត។
ហើយសង្កេតមើលថាតើវាជាអារម្មណ៍ដែលកើតមាននៅអតីតកាលឬ
ហើយថាតើវានៅតែជាប់ទាក់ទងឬ នៅតែមានការអនុវត្តក្នុងជីវិតរស់
នៅបច្ចុប្បន្នឬទេ។ ដែលនេះមិនមែនជាអ្វីដែល អ្នកត្រូវគេចវេសពីអ្វីដែលធ្វើឲ្យអ្នកមិនសប្បាយចិត្តទេ។
អ្នកត្រូវរៀនទទួលស្គាល់ខ្លួនឯង អតីតកាលរបស់អ្នក
ស្ថានភាពរបស់អ្នកដែលកើតមាន ដោយមិនបាច់គិតភាព “អវិជ្ជមាន”ទេ។
1. ដើរចេញពីកំហុសរបស់អ្នកៈ ចូរចងចាំថាគ្មានអ្វីដែលល្អឥតខ្ចោះទេ។
សូម្បីតែ មនុស្សដែលមានទំនុកចិត្តលើខ្លួនគេបំផុតក៏នៅមានចំណុចខ្សោយដែរ។
នៅក្នុងករណីខ្លះ នៃជីវិតរបស់យើង យើងអាចមានអារម្មណ៍ថាយើងខ្វះអ្វីម្យ៉ាង
ហើយនេះជាការពិត។ ជីវិតគឺពោរពេញទៅដោយផ្លូវជាប់ជំពាក់
ដែលនេះជាហេតុដែលបង្កឲ្យអារម្មណ៍ទន់ខ្សោយនេះកើតមាននិងបាត់ ទៅវិញ
គឺអាស្រយ័លើកន្លែងដែលយើងស្ថិតនៅ អ្នកដែលយើងជួប អារម្មណ៍ដែលយើងកំពុងមាន
និងរបៀបនៃការគិតរបស់យើង។ និយាយម្យ៉ាងទៀត ពួកវាមិនទៀងទាត់ទេ។
2. បង្ហាញពីភាពជោគជ័យរបស់អ្នកៈ មនុស្សគ្រប់គ្នាតែងប៉ិនប្រសប់ទៅ
នឹងកិច្ចការ អ្វី មួយ ដូច្នេះ ចូរស្វែងរកនូវកិច្ចការដែលអ្នកពូកែ ធ្វើវា
បន្ទាប់មកធ្វើវាដោយប្រើប្រាស់ទេព្យកោសល្យរបស់អ្នក។
ផ្តល់ឱកាសឲ្យខ្លួនអ្នកមានមោទនភាពចំពោះកិច្ចការទាំងនោះ។ ភាពកំសាក គឺជាការគិត
ដែលធ្វើឲ្យអ្នកប្រកាសថាខ្លួនឯងជាជនរងគ្រោះ។ មិនត្រូវអនុញ្ញាតឲ្យអ្នកខ្លួនឯងផ្ទាល់
ក្លាយទៅជាជនរងគ្រោះទេ។ ចូរបង្ហាញពីសមត្ថភាពរបស់អ្នក
មិនថាតាមរយៈអ្វីក៏ដោយ ដូចជា គំនូរ តន្រី្ត ការនិពន្ធ -ល។
ចូរស្វែងរកអ្វីដែលធ្វើឲ្យអ្នករីករាយ។ មនុស្សគ្រប់គ្នាកើតឡើង
មកដោយមានជាប់មកជាមួយនឹង ទេពកោសល្យនិងកម្លាំងថាមពល។ អ្នកអាចអភិវឌ្ឍនិង
ប៉ិនប្រសប់នូវកិច្ចការអ្វីមួយសម្រាប់ខ្លួនអ្នកផ្ទាល់។ ប្រសិនជាអ្នក
មានការពិបាកក្នុងការផ្តល់ឈ្មោះកិច្ចការ ២ឬ៣ដែលអ្នកមានសមត្ថភាពអាចធ្វើវា ឬ
កិច្ចការដែលអ្នកចូលចិត្តធ្វើ អ៊ឹចឹង
ចូរគិតពីកិច្ចការដែលអ្នកដទៃធ្វើវិញម្តង ដែលអ្នកក៏អាចធ្វើវាបានផងដែរ។
នៅពេលដែលអ្នក ដើរស្របជាមួយនឹងចំណង់របស់អ្នក
វាមិនត្រឹមតែមានផលជាវិជ្ជមានទេ ប៉ុន្តែ
អ្នកនឹងមានអារម្មណ៍អស្ចារ្យនិងរីករាយដែលអ្វីទាំងនោះនឹងអាចជួយ
អ្នកឲ្យបង្កើតទំនុកចិត្តលើខ្លួនអ្នកផ្ទាល់។ បន្ថែមពីនេះ
ការមានចំណាប់អារម្មណ៍ទៅអ្វីផ្សេងៗជាច្រើននៅក្នុងជីវិត វាមិនត្រឹម តែធ្វើឲ្យអ្នកមានទំនុកចិត្តទេ
ប៉ុន្តែវាក៏បង្កើនឱកាស សម្រាប់អ្នកដើម្បីជួបជាមួយមិត្តដែលត្រូវរូវគ្នាដែរ។
3. មានអំណរគុណចំពោះអ្វីដែលអ្នកមានៈ ជារឿយៗ
រឹសគល់នៃភាពទន់ខ្សោយនិងការខ្វះទំនុកចិត្តគឺ
ជាអារម្មណ៍ដែលមិនមាននូវអ្វីគ្រប់គ្រាន់ មិនថាវាជាការបញ្ជាក់នូវអារម្មណ៍
ភព្វ័សំណាង និងលុយកាក់ -ល។ តាមរយៈការដឹងគុណ
និងការកោតសរសើរនូវអ្វីដែលអ្នកមាន
អ្នកអាចកំចាត់ចោលនូវអារម្មណ៍ដែលមិនគ្រប់គ្រាន់ ឆ្អែតឆ្អន់ និងមិនពេញចិត្តបាន។
ការស្វែងរក សន្តិភាពពីខាងក្នុងចិត្តនិងបង្កើតភាពអស្ចារ្យសម្រាប់ទំនុកចិត្ត
របស់អ្នក។
4. ជាមនុស្សសុទិដ្ឋិនិយមៈ ត្រូវជៀសវាងការអាណិតអាសូរចំពោះខ្លួនឯង
ឬ ការអាណិត អាសូ រចំពោះអ្នកដទៃ។
មិនត្រូវអនុញ្ញាតឲ្យអ្នកដទៃធ្វើឲ្យអ្នកមានអារម្មណ៍ថាអន់ឬទន់ខ្សោយឡើយ
ពួកគេអាចធ្វើដូច្នេះបាន លុះត្រាតែ អ្នកអនុញ្ញាតឲ្យ ពួកគេធ្វើដូច្នោះ។
ប្រសិនជាអ្នក បន្តស្អប់ ខ្ពើម និង មើលងាយចំពោះខ្លួនឯង អ្នកដទៃក៏គិតនិងធ្វើដូច្នេះ
ដាក់អ្នកដែរ។ផ្ទុយមកវិញ ចូរនិយាយល្អពីខ្លួនអ្នកផ្ទាល់ អំពីអនាគតរបស់អ្នក និង
អំពីដំណើរឆ្ពោះទៅមុខរបស់ អ្នក។
មិនត្រូវភយ័ខ្លាចក្នុងការប្រើប្រាស់កម្លាំងថាមពលរបស់អ្នកទេ
និងបង្ហាញទៅកាន់អ្នកដទៃ។ តាមរយៈការធ្វើដូច្នេះ អ្នកបង្កើនគតិបញ្ញារបស់អ្នក
និងជម្រុញលើកទឹកចិត្តឲ្យការរីកចម្រើនរបស់អ្នក នៅក្នុងទិសដៅវិជ្ជមានមួយ។
5. ទទួលយកពាក្យសរសើរដោយភាពរីករាយៈ កុំក្រ
ឡាស់ភ្នែករបស់អ្នកចេញ ហើយនិយាយថា “ ចាស, ត្រឹមត្រូវហើយ” ឬ ព្រងើយកន្តើយ។
ចូរទទួលយកវាដោយបេះដូងរបស់អ្នកហើយ ឆ្លើយតបវិញពាក្យថា “ អរគុណ” និង ញញឹមដោយរីករាយ។
6. មើលទៅក្នុងកញ្ចក់
ហើយញញឹមៈ សិក្សាពីបរិបទ
ដែលត្រូវបានហៅថា “
ទ្រឹស្តីនៃការជះ ត្រលប់មកវិញ” ចូរគិតថា
សកម្មភាពដែលបង្ហាញតាមរយៈទឹកមុខរបស់អ្នកពិតជាអាចជួយ លើកទឹកចិត្តដល់ខួរ
ក្បាលរបស់អ្នកដើម្បីទទួលបានអារម្មណ៍ប្រាកដមួយ។ ដូច្នេះ តាមរយៈការមើលទៅក្នុងកញ្ចក់
ហើយញញឹមជារៀងរាល់ថ្ងៃ អ្នកអាចមានអារម្មណ៍កាន់តែរីករាយជាមួយខ្លួនឯង និង
កាន់តែមានទំនុកចិត្ត។
7. ក្លែងធ្វើវាៈ ការបង្ហាញពីស្នាមញញឹមដើម្បីធ្វើឲ្យខ្លួនអ្នកមានអារម្មណ៍រីករាយ ការបង្ហាញពីទំនុកចិត្តពិតជាធ្វើឲ្យអ្នកអាចទុកចិត្តបាន។
ចូរធ្វើពុតថា អ្នកពិតជាមានជំនឿចិត្តលើខ្លួនឯង ១០០% ហើយធ្វើដំណើរចេញទៅមុខ
ហើយមើលថាតើអ្នកមានអារម្មណ៍យ៉ាងណា!
8. ដើរជាប់ជាមួយនឹងគោលការណ៍របស់អ្នកៈ វាប្រហែលជាពិបាក
ប៉ុន្តែប្រសិនជាអ្នកមិនមានអ្វីសម្រាប់អ្នកជឿទៅលើទេ អ្នកមិនមានអ្វីទាំងអស់។
ប្រសិនជាអ្នកមិនឈរសម្រាប់អ្វីមួយទេ អ្នកនឹងដួលសម្រាប់អ្វីៗគ្រប់យ៉ាង។
មិនថា មានអ្វីកើតឡើងនៅក្នុងជីវិតរបស់អ្នក អ្នកនៅតែអាច
ប្រកាសពីភាពពិតដែលចេញពីថៃ្ងនេះទៅមុខ ដោយអ្នកដើរតាមគោលការណ៍របស់អ្នក
ទៅកាន់សមត្ថភាពដែលល្អបំផុតរបស់អ្នក។
9. ជួយអ្នកដទៃៈ នៅពេលដែលអ្នកដឹងថា
ខ្លួនអ្នកចិត្តល្អចំពោះអ្នកដទៃដែលនៅជុំវិញខ្លួនរបស់អ្នក
ហើយអ្នកបង្កើតនូវភាពខុសគ្នា ជាវិជ្ជមាននៅក្នុងជីវិតរបស់អ្នកដទៃ(
សូម្បីតែជាការធ្វើល្អចំពោះ ជនដែលបម្រើរកាហ្វេដល់អ្នកនៅពេលព្រឹក) អ្នកនឹងដឹងថា
អ្នកនឹងមានកម្លាំងជាវិជ្ជមាន នៅក្នុងពិភពលោក– ដែលនឹងជម្រុញដល់ការជឿជាក់និងទំនុកចិត្តរបស់អ្នក។
ជៀសវាងភាពល្អឥតខ្ចោះ : ភាពល្អឥតខ្ចោះនឹងបង្អាក់អ្នក
និងរាររាំងអ្នកចេញពីការសម្រេចបាននៅគោលដៅរបស់អ្នក។