វិធីសាស្ត្រ ៧ យ៉ាង ជួយបង្កើនគំនិតច្នៃប្រឌិត
ដើម្បីឲ្យមានគំនិតច្នៃប្រឌិត
គេចាំបាច់ត្រូវតែស្វែងយល់ស៊ីជំរៅអំពីខ្លួនឯង
និងបន្តស្រាវជ្រាវជាប្រចាំនូវគំនិតថ្មីៗសម្រាប់អភិវឌ្ឍន៍ជីវិតឲ្យកាន់តែប្រសើរឡើង។
គេគួរប្រតិបត្តិតាមវិធីសាស្ត្រ ៧ យ៉ាងខាងក្រោមដើម្បីបំផុសគំនិតច្នៃប្រឌិត៖
១. ត្រូវមានចិត្តចង់ចេះ ចង់ដឹង ត្រូវចេះសួរសំណួរ
ហេតុអ្វីបានជារឿងនេះទៅជាដូច្នេះ ហេតុអ្វីបានជារឿងនោះកើតឡើងទៅកើត ...។ល។
២. ទម្លាប់គិតរកវិធីធ្វើកិច្ចការទាំងឡាយចេញពីចំនុចសូន្យមកវិញ
មានន័យថាទោះបីជាយើងដឹងថាកិច្ចការមួយនោះធ្វើតាមវិធីមួយណាលឿនក៏ដោយ
ក៏ យើងព្យាយាមគិតរកវិធីមួយទៀតយកមកធ្វើ
ថាប្រសិនបើយើងមិនចេះវិធីចាស់នេះទេ
តើយើងមានវិធីណាផ្សេងយកមកធ្វើកិច្ចការនេះបាន?
៣. ត្រូវចេះកែប្រែខ្លួនទៅតាមកាលៈទេសៈ កុំរឹងថ្អឹង
៤. ត្រូវចេះទទួលកំហុសនៅពេលខ្លួនធ្វើខុស កុំចំណាយថាមពលការពារថាខ្លួនមិនខុស
៥. បន្តរៀនសូត្រជាប្រចាំ ព្រោះថាគ្មាននរណាម្នាក់ចេះសព្វ
ដឹងសព្វនោះទេ មានតែការសិក្សាបន្ថែមទេទើបអាចបំពេញកង្វះ ខាតបាន
៦. ធ្វើកិច្ចការទាំងពួងដោយបែរឆ្ពោះទៅរកគោលបំណងដែលបានកំណត់ទុក
៧. ជៀសវាងមោទនៈភាពលើខ្លួនឯងហួសហេតុ៕
0 សេចក្តីអធិប្បាយ:
Note: Only a member of this blog may post a comment.