តើការធ្វើការងារក្នុងពេលកំពុងសិក្សា មានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះ?

តើការធ្វើការងារក្នុងពេលកំពុងសិក្សា មានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះ? តើ​អ្នកធ្លាប់បាន​សម្រេច​ចិត្ត ឬមានបំណងចង់ស្វែង​​រក​ការ​ងារ​ធ្វើ​ ខណៈ​ពេល​​អ្នក​កំ​ពុង​រៀន​នៅ​សាកល​វិទ្យា​ល័យ
​ដែរ​ទេ? តើអ្នកគិតថា៖ “ការធ្វើការងារ ក្នុងពេលកំពុងសិក្សាវាធ្វើឲ្យប៉ះពាល់ដល់ការសិក្សាឬទេ”? តើការធ្វើការងារក្នុងខណៈពេលអ្នកកំពុងសិក្សាជួយអ្នក ឲ្យទទួលបានគុណសម្បតិ្តអ្វីខ្លះ? តើអ្នកចង់ធ្វើការងារផង និងសិក្សាផងទេ? តើអ្នកសម្រេចចិត្តយ៉ាងណាដែរ? បើ​សិន​អ្នក​មិន​ទាន់​​សម្រេច​ចិត្ត​ច្បាស់​លាស់​នៅ​ឡើយ​​ អ្នក​ត្រូវ​គិត​ទៅ​លើ​ចំ​ណុច​មួយ​ចំ​នួន ដែល​ចំា​បាច់​សម្រាប់​ធ្វើ​ការ​ពិចារណា និងវិនិច្ឆ័យ​។​ ចំ​ណុច​ខាង​ក្រោម​នេះ ​នឹង​រៀប​រាប់​ពី​​គុណ​សម្បតិ្ត​ និងគុណ​វិបត្តិ​មួយ​ចំ​នួន​​ពេល​អ្នក​មាន​ការ​ងារ​ធ្វើ​ស្របពេល​កំ​ពុង​រៀន​ ។​

គុណសម្បតិ្ត​
·      អ្នក​នឹង​អាច​រក​ប្រាក់​ចំ​ណូល​បាន​ដោយ​ខ្លួន​ឯង​។ អ្នក​អាច​​ប្រើ​ប្រាក់​ ​អ្នក​រក​បាន​ទៅ​ចំ​ណាយ​លើ​អ្វី​ៗ​គ្រប់​បែប​យ៉ាង​ ដែល​អ្នក​ត្រូវ​ការ​កំ​ឡុង​ពេល​សិក្សា ព្រម​ទាំង​អាច​សន្សំ​ទុក​សម្រាប់​ពេល​អនាគត​ទៀត​ផង​។ លើស​ពី​នេះ​ទៅ​ទៀត ​​អ្ន​ក​អា​ច​​មាន​សមត្ថភាពចំ​ណាយ​លើ​ការ​បង់​ប្រាក់​សាលា​ដោយ​ខ្លួន​ឯង​ផង​ ដែរ​។ បើ​អ្នក​រក​​ប្រាក់​បាន​កាន់​តែ​ច្រើន នោះការ​ចំ​ណាយ​លើ​ការ​សិក្សាក៏​គ្មាន​បញ្ហា​អ្វី​ដែរ​។
·      អ្នក​​នឹងមានផ្នត់គំនិតល្អ (វិជ្ជមាន) ក្នុងការ​ឲ្យ​តម្លៃ​ខ្លួន​ឯង​។ ពេល​អ្នក​មាន​ការ​ងារ​ធ្វើ​ អ្នក​នឹង​មាន​អារម្មណ៍​​វិជ្ជមាន មានការ​គោរព​ និង​គិត​ថា៖ “ខ្លួនឯង​មាន​តម្លៃ”​។
·      វា​អាច​មាន​ផល​វិជ្ជ​មាន​ដល់​អាជីព​ខ្លួនឯងនាពេលអនាគត​។ ពេល​​អ្នក​មាន​ការ​ងារ​ធ្វើ​ វា​អាច​ជួយ​អ្នក​ពង្រឹង​នូវ​ជំ​នាញរបស់​អ្នក ​ឲ្យ​កាន់​តែ​ប្រសើរឡើង។
·      វា​អាច​ជួយ​អ្នក​ឲ្យ​មាន​ការ​រីកចម្រើន​ និងចេះ​នូវ​កិច្ច​ការ​ផ្សេងៗ​ជា​ច្រើន​។
·      វា​អាច​ជួយ​អ្នក​ឲ្យ​មាន​គំ​និត​ម្ចាស់​ការ​លើ​ខ្លួន​​ឯង​។ ចំ​ណុច​នេះ​ចង់​មាន​ន័យ​ថា៖ “អ្នក​​មាន​សមត្ថភាព​អាចរកលុយ​ដោយ​ខ្លួន​ឯង​ ដោយអ្នកមិនចាំបាច់ពឹងផ្នែកលើ​អ្នក​ណាឡើយ”។
·      តាម​រយៈ​គុណ​សម្បត្តិ​ខាង​លើ​ អ្នក​គួរ​តែ​សម្រេចចិត្ត​ធ្វើ​ការ​ និងសិក្សា​នៅ​ពេលដំ​ណាល​គ្នា ពីព្រោះ វាជាយុទ្ធសាស្ត្រមួយ អាចទទួលបានលទ្ធផលពីរក្នុងពេលតែមួយ “ព្រួញមួយបាញ់បានសត្វពីរ”។
·      យល់​ដឹង​ពី​សង្គម​​បា​ន​ច្រើន​តាម​រយៈ​ការ​​ប្រឡូក​ចូល​ក្នុង​វិស័យ​ការ​ងារ​។ ​
·      ទទួល​បាន​​បរិញ្ញា​បត្រ​​ ដោយ​សារ​តែ​អ្នក​បាន​រៀន​ចប់​នឹង​ប្រឡងជា​ប់​គ្រប់​មុខ​វិជ្ជា​ទាំងអស់​នៃ​ ការ​សិក្សា​ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​អ្នក​នឹង​មាន​បទពិសោធន៍​ការ​ងារ​គ្រប់​គ្រាន់​​។
·      ពេល​អ្នក​និយាយ​ទៅ​កាន់​ចៅ​ហ្វាយ​របស់​អ្នក​ពី​បញ្ហា​សិក្សា​ គាត់​នឹង​ឈ្វេង​យល់​ពី​អ្នក​​ ហើយ​នឹង​មាន​ការ​អធ្យា​ស្រ័យ​ឲ្យ​អ្នក ​ជា​ពិសេស​ពេល​មាន​ករណី​ចាំ​បាច់​។
·      មាន​បទពិសោធន៍​ការ​ងារ​ច្រើន​។

គុណវិបត្តិ​
·      អ្នក​នឹង​មាន​បញ្ហា​លើ​ការ​បែង​ចែក និងគ្រប់គ្រងពេលវេលា​ឲ្យ​បាន​ត្រឹម​ត្រូវ​។ បើ​អ្នក​មាន​ការ​ងារ​​ធ្វើ​ អ្នក​ប្រាកដ​ជា​មាន​ពេល​វេលា​តិច​ណាស់ស​ម្រាប់​រៀន​ខ្លួន​ឯង​ ព្រម​ទាំង​ធ្វើ​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​ចង់​ធ្វើ​។
·      វា​អាច​មាន​ការ​ប៉ះ​ពាល់​ដល់​ពេល​សិក្សា​ ជា​ពិសេស​ ពេល​អ្នក​មាន​ការ​ងារ​ធ្វើ​ពេញ​ម៉ោង​។ ដើម្បី​ជៀស​វាង​ការ​ប៉ះ​ពាល់​បែប​នេះ​ អ្នក​គួរ​តែ​ទៅ​ធ្វើ​ការ​តែ​ពេល​អ្នក​ទំ​នេរ​ពី​ការ​សិក្សា​តែ​ប៉ុណ្ណោះ​។
·      គ្មាន​ពេល​វេលា​សម្រាប់​រៀន​សូត្រ​។ បន្ទាប់​ពី​​ធ្វើ​ការ​ពេល​ថ្ងៃ​នឿយ​ហត់​ និងអស់​កម្លាំង​ លុះ​ពេល​យប់​ គឺ​មិន​មានថាមពល​នឹ​ង​រៀន​នោះ​ឡើយ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ពួក​គេ​មិន​​បាន​ប្រ​មូល​អារម្មណ៍​ក្នុង​ការ​សិក្សា​ទាំង​ស្រុង​នោះ​ទេ​ ដោយ​សារ​តែ ​គេ​គិត​តែ​ចង់​មាន​ពេល​សម្រាក​ខ្លះ ហើយ​ពេល​ខ្លះ​គេ​អាច​ និង​គេង​លក់​ក្នុង​ថ្នាក់​​ក៏​មាន​។
·      ប្រាក់​ដែល​អ្នក​រក​បាន ​គឺ​វា​មិន​​បាន​ច្រើន​ប៉ុន្មាន​ឡើយ​ ដោយ​សារ​តែ​អ្នក​មិន​មានពេល​គ្រប់​គ្រាន់​ក្នុងការ​បំ​ពេញ​ការ​ងារ​ឲ្យ​គេ​ ហើយ​ប្រាក់​កម្រៃ​ដែលរក​បាន ​គឺ​អាស្រ័យ​លើ​​ពេល​វេលា​ធ្វើ​ការ​ឲ្យ​គេ​។
ការ​សិក្សា​ដែលគិត​តែ​សិក្សា​តែ​មួយ​មុខ ​  នឹង​ទទួល​បាន​លទ្ធផល​ល្អ​ ជាង​ការ​ដែល​ធ្វើ​ការ ​បណ្តើរ​ និងសិក្សា​បណ្តើរ​។

0 សេចក្តីអធិប្បាយ:

Note: Only a member of this blog may post a comment.

Popular Posts