អនុបណ្ឌិត ហេង សុភា៖៩​គន្លឹះ​ដែល​នាំ​ជីវិត​ទៅកាន់​ភាព​រីករាយ​


តើ​អ្នក​ពិតជា​សប្បាយរីករាយ​ទេ​? តើ​អ្នក​យល់​ពីអ្វី​ដែលជា​ភាពសប្បាយ​រីករាយ​និង​ធ្វើយ៉ាងណា​ដើម្បី​សម្រេច​ វា​? ទាំងនេះ​គឺជា​សំណួរ​ដ៏​សំខាន់​សម្រាប់​អ្នក​រាល់​គា្ន​ដែល​ចង់​ទទួលបាន​ភាព​
រីករាយ​សួរ​ខ្លួនឯង​។ ប្រសិនជា​អ្នក​ចង់​សប្បាយរីករាយ​អ្នក​ត្រូវ​យល់​ពីអ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ រីករាយ​និង​អ្វីដែល​អ្នក​គួរ​រីករាយ​។ មាន​មនុស្ស​មួយចំនួន​មានការ​យល់​ខុស​ថា​ពួកគេ​មិនមាន​ភាព​រីករាយ​ហើយ​អនាគត​ របស់គេ​ក៏​ពុំមាន​ភាព​រីករាយ​ដែរ​។ អ្វី​ក្នុង​ជីវិត​គឺ​ត្រូវតែ​ធម្មជាតិ​។ ភាព​រីករាយ ក៏ត្រូវ​តែ​ជា​ធម្មជាតិ​ដែរ​។​


ខាងក្រោម​នេះ​គឺជា​គន្លឹះ​មួយចំនួន​សម្រាប់​បង្កើត​ភាព​រីករាយ​ក្នុង​ជីវិត ៖
១. ដឹង​ពីអ្វី​ដែល​អាច​នឹងធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត ៖​មនុស្ស​ម្នាក់ៗ​គឺ​សុទ្ធ​តែមាន​តម្រូវការ​ផ្ទាល់ខ្លួន​ក្នុងការ​ធ្វើ​ឲ្យ​ ខ្លួន​អ្នក​សប្បាយចិត្ត ហើយ​តម្រូវការ​គឺមាន​ភាពខុសគ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​។​ ភាពសប្បាយ​រីករាយរ​បស់​មនុស្ស​ម្នាក់ៗ​គឺ​មិន​ខ្វល់​ពី​ការប្រៀបធៀប​ចំណង់​ ចំណូលចិត្ត​របស់​អ្នកដទៃ​។​
២.​បង្កើត​គម្រោង​ក្នុងការ​សម្រេច​គោលដៅ​ដែល​អ្នក​យល់ថា​អាចធ្វើ​ឲ្យ​អ្នក​ រីករាយ ៖​អារម្មណ៍​របស់​អ្នកនឹង​ជួយ​ជំរុញ​ដល់​ការសម្រេច​គោលដៅ​របស់​អ្នក​ទៀត​ទេ​។ ​ប្រសិនជា​អ្នក​យល់ថា​អ្វីដែល​អ្នកធ្វើ​មានតម្លៃ​អ្នកនឹង​សប្បាយចិត្ត និង​អាច​ទទួលបាន​អ្វីដែល​អ្នក​ចង់បាន​។​
៣. ឡោមព័ទ្ធ​ខ្លួន​អ្នក​ដោយ​មនុស្ស​ដែល​រីករាយ ៖​ប្រសិនជា​អ្នក​ដែល​នៅ​ជុំវិញខ្លួន​អ្នកជា​មនុស្ស​ដែល​គិត​អវិជ្ជមាន​អ្នក​ នឹងមាន​ភាពងាយស្រួល​ក្នុងការ​ធ្វើ​ឲ្យ​ខ្លួន​អ្នក​ក្លាយជា​ប្រភេទ​មនុស្ស​ បែប​នោះដែរ​។ ហេតុនេះ​អ្នក​ត្រូវតែ​នៅ​ជិត​មនុស្ស​ដែលមាន​គំនិត​វិជ្ជមាន​ដែលជា​ផ្លូវ​ ទៅកាន់​ភាព​រីករាយ​។​
៤. ប្រសិន​ជាមាន​បញ្ហា​អ្វី អ្នក​ត្រូវតែ​ដោះស្រាយ​វា ៖​ប្រសិន​ជាមាន​បញ្ហា​អ្វី​កើតឡើង​អ្នក​ត្រូវតែ​ធ្វើការ​ដោះស្រាយ​បញ្ហា​ ទាំងនោះ​។​អ្នក​មិនត្រូវ​ធ្វើខ្លួន​ឲ្យ​ត្រាំត្រែង​ក្នុង​បញ្ហា​ដោយ​មិន​រក​ វិធី​ដោះស្រាយ​នោះទេ​។​
៥. ចំណាយពេល​ពីរ​ទៅ​បី​នាទី​សម្រាប់​គិតពី​អ្វីដែល​ល្អ​សម្រាប់​អ្នក ៖​អ្នក​ត្រូវ​ចំណាយពេល​បន្ដិចបន្ដួច​ដើម្បី​គិតពី​អ្វីដែល​ល្អ​សម្រាប់​ ខ្លួន​អ្នក​។​
៦. ត្រូវធ្វើ​អ្វីដែល​ល្អ​សម្រាប់​ខ្លួន​អ្នក ៖​អ្នក​មិន​ត្រឹមតែ​យក​ពេល​គិត​អ្វីដែល​ល្អ​សម្រាប់​ខ្លួន​អ្នក​នោះទេ​ ប៉ុន្ដែ​អ្នក​គួរតែ​អនុវត្ដ​អ្វីដែល​អ្នក​គិត​។​
៧. ស្វែងរក​ស្ថានភាព​ណា​ដែល​ក​ម្លែ​ង​សម្រាប់​ឲ្យ​អ្នក​រីករាយ ៖​អ្នក​គួរតែ​មើល​ទូរ​ទស្ស ទស្សនាវដ្ដី​ឬក៏​អ្វីដែល​ក​ម្លែ​ង​សម្រាប់ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត​។​
៨. ថែរក្សា​សុខភាព​ឲ្យ​បានល្អ ៖ សុខភាព​គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​សម្រាប់ធ្វើ​ឲ្យ​យើង​មាន​ភាព​រីករាយ​។​ ប្រសិនជា​អ្នកមាន​សុខភាព​មិនល្អ​អារម្មណ៍​របស់​អ្នក​ក៏​មិនសូវ​ល្អ​ដែរ​។​
៩. អ្នក​ត្រូវ​យល់ថា​អ្នក​គួរតែ​ទទួលបាន​ភាព​រីករាយ ៖​អ្នក​ត្រូវ​ប្រាប់​ខ្លួនឯង​ថា អ្នក​គឺ​សាក​សម​នឹង​ទទួលបាន​ភាព​រីករាយ​ហើយ​អ្នក​ត្រូវ​ដឹងថា​ភាព​រីករាយ គឺមាន​តម្លៃ​ណាស់​សម្រាប់​អ្នក​។​
​ភាព​រីករាយ គឺមាន​ការពិបាក​ណាស់​ក្នុងការ​ស្វែងរក​ហើយ​មនុស្ស​ជាច្រើន​យល់ថា ភាព​រីករាយ​គឺ​កើតចេញពី​សំណាង​របស់​មនុស្ស​ម្នាក់ៗ​ដែល​ភាព​រីករាយ​នេះ​អាច​ កើតចេញពី​គំនរ​ទុក្ខ​របស់​អ្នកដទៃ​។ ប៉ុន្ដែ​តាមពិត ភាព​រីករាយ​គឺ​កើតចេញពី​យើង​ខ្លួនឯង​ដែលជា​អ្នកស្វែងរក និង​ថែរក្សា​វា​៕

0 សេចក្តីអធិប្បាយ:

Note: Only a member of this blog may post a comment.

Popular Posts