អនុបណ្ឌិត ហេង សុភា៖ អានុភាពនៃ ឥរិយាបទវិជ្ជមាន

អនុបណ្ឌិត ហេង សុភា៖ អានុភាពនៃ ឥរិយាបទវិជ្ជមាន ភ្នំពេញ៖ការរស់នៅជាមួយឥរិយាបទវិជ្ជមាន គឺមានន័យខុសពីការរស់នៅប្រកបដោយភាពសប្បាយរីករាយ និងការរស់នៅប្រកបដោយ
ភាពក្រៀមក្រំលំបាកវេទនា។ ឥរិយាបទរបស់អ្នកនឹងបង្ហាញពីបទពិសោធន៍ដែលអ្នកនឹងទទួលបានក្នុង ជីវិតស្របទៅតាមកាលៈទេសៈពិត។ ប្រសិនជាមានកិច្ចការអ្វីមួយដែលអ្នកអាចធ្វើបាន នោះជីវិតរបស់អ្នកនឹងមានភាពផ្លាស់ប្ដូរ។នេះហើយ គឺជាឥរិយាបទរបស់អ្នក។ មនុស្សពីរនាក់ គឺអាចប្រើប្រាស់បទពិសោធន៍ដែលគេបានឆ្លងកាត់ជាមួយគ្នាក្នុងផ្លូវ ពីរផ្សេងគ្នា។ ជាឧទាហរណ៍ជាក់ស្ដែង គឺមានបងប្អូនប្រុសពីរនាក់បានកើតក្នុងគ្រួសារដែលមានឪពុកជា អ្នកផឹកស្រាជារៀងរាល់ថ្ងៃ។ មួយក្នុងចំណោមពួកគេបានយកតម្រាប់តាមឪពុករបស់គេ ប៉ុន្ដែម្នាក់ទៀតបានទុកវាជាបទពិសោធន៍មួយដែលរូបគាត់ត្រូវតែ ជៀសវាង ពីព្រោះគាត់មិនចង់ឲ្យកូនៗរបស់គាត់ឆ្លងកាត់ជីវិតកុមារភាពដូច ជាគាត់ឡើយ។ អ្នកអាចគ្រប់គ្រងលទ្ធផលដែលអ្នកទទួលបានតាមរយៈការសម្រេចចិត្ត របស់អ្នក មិនមែនចេះតែបណ្ដោយខ្លួនតាមព្រេងវាសនានោះទេ។ តើធ្វើយ៉ាងណាដើម្បីប្រកាន់ឥរិយាបទវិជ្ជមាន? ចំនុចសំខាន់ដែលអ្នកគួរធ្វើ គឺអ្នកត្រូវទទួលស្គាល់ថាអ្នកអាចគ្រប់គ្រងការសម្រេចចិត្ត និងសកម្មភាពរបស់អ្នក។ នៅពេលដែលអ្នកទៅដល់គោលដៅអ្វីមួយ ប៉ុន្ដែមិនទទួលបានលទ្ធផលដែលអ្នកចង់បាននោះ គឺអ្នកមិនតែងតែសម្រេចចិត្តធ្វើការសុំទោសចំពោះខ្លួនឯង ឬក៏ដាក់សម្ពាធលើខ្លួនឯង។ ផ្ទុយទៅវិញប្រសិនជាអ្នកមានឥរិយាបទវិជ្ជមានក្នុងជីវិត អ្នកនឹងសម្រេចចិត្តក្នុងការសម្រេចគោលដៅរបស់អ្នកទៅតាមអ្វីដែល អ្នកចង់បាន។ ជាធម្មតា ការសម្រេចគោលដៅអ្វីមួយ គឺមានការលំបាក និងត្រូវការពេលវេលា ក៏ដូចជាការខិតខំប្រឹងប្រែង។ បន្ថែមពីនេះលទ្ធផលដែលយើងទទួលបានមិនប្រាកដថាដូចជាអ្វីដែលយើង បានរំពឹងទុកនោះទេ។ ឥរិយាបទវិជ្ជមាន គឺអាចជួយអ្នកក្នុងការជ្រើសយកជម្រើសដ៏ត្រឹមត្រូវមួយ និងអាចសម្រេចគោលដៅជាមួយនឹងលទ្ធផលដែលអ្នកអាចទទួលយកបាន។ ដើម្បី ជំនួញដល់ការបង្កើនឥរិយាបទវិជ្ជមានរបស់អ្នក អ្នកគួរតែអានសៀវភៅដែលទាក់ទងនឹងឥរិយាបទវិជ្ជមាននេះឲ្យបានច្រើន។ បន្ថែមពីនេះ អ្នកត្រូវជុំវិញខ្លួនអ្នកដោយមនុស្សដែលមានឥរិយាបទវិជ្ជមាន។ នៅពេលដែលអ្នកនៅជាមួយមនុស្សដែលមានឥរិយាបទវិជ្ជមាន គឺអ្នកនឹងយកត្រាប់តាមពួកគេ និងបានរៀនគំនិតល្អៗជាច្រើនសម្រាប់ជួយអភិវឌ្ឍន៍គំនិត និងការរស់នៅរបស់អ្នក៕
0 សេចក្តីអធិប្បាយ:
Note: Only a member of this blog may post a comment.