វិធីសាស្ត្រ​ធ្វើឲ្យ​ចៅហ្វាយ​សប្បាយចិត្ត​



វិធីសាស្ត្រ​ធ្វើឲ្យ​ចៅហ្វាយ​សប្បាយចិត្ត​ ក្នុងនាម​ជា​បុគ្គលិក​គ្រប់រូប អ្នក​ចាំបាច់ ត្រូវ​តែ​ចេះ​រិះរក​វិធី​ណាមួយ​ដែល​សមស្រប ក្នុងការ​បង្ក​បរិយាកាស ឲ្យមាន​ភាព​ស្រស់ត្រកាល​ឡើង​។ ជាពិសេស អ្នក​
ត្រូវ​តែ​ចេះ​ថែរក្សា​ទឹកចិត្ត​ចៅហ្វាយនាយ​ឲ្យមាន​ភាពសប្បាយ​រីករាយ​ជា ​មួយ​អ្នក​ផងដែរ​។ នេះ​ជា​កត្តា​មួយ ដែល​អាច​ធ្វើឲ្យ​ចៅហ្វាយមាន​អារម្មណ៍ស្និ​ត​ស្នា​លនឹង​អ្នក ព្រមទាំង​អាច​ឆ្លាក់​រូបអ្នក​ដាក់​ក្នុង​បេះដូង​គាត់​ផងដែរ​។ ដូច្នេះ រូបអ្នក​នឹង​ក្លាយជា​មនុស្ស​សំខាន់​របស់​គាត់ និង​អាច​ទទួលបាន​ឱកាស​ពិសេស​នៅ​ពេល​គាត់​មាន​តម្រូវការ ឬ​ចង់​តំឡើង​ប្រាក់ខែ ឬ ក៏​ឋានៈ​ដល់​បុគ្គលិក ។​

១. រកឲ្យឃើញ​ពី​តម្រូវការ​ចាំបាច់រ​បស់​ចៅហ្វាយនាយៈ បើ​ចៅហ្វាយ​មិន​សប្បាយចិត្ត ដោយសារ​បញ្ហា​អ្វីមួយ ជាពិសេស នៅក្នុង​ការងារ​ការិយាល័យ ដូចជា​ពេល​ជិត​ដល់​ពេល​កំណត់​នៃ​ការងារ​ណាមួយ អ្នក​ត្រូវ​ប្រឹង​ធ្វើឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ធ្វើឲ្យ​ទាន់ពេលវេលា ។​

២. កត់សម្គាល់​អ្វី​ដែល​អ្នក និង​ចៅហ្វាយ​មាន​ដូចគ្នាៈ អ្វី​ដែល​អ្នក និង​ចៅហ្វាយ មាន​ដូច​គ្នា​ដូចជា​៖ “​ចូលចិត្ត​បច្ចេកវិទ្យា​ថ្មីៗ ការ​ទៅ​ហាត់ប្រាណ​ជាដើម​” ។ ការសន្ទនា​ទូទៅ អ្នក​អាច​បង្ហាញ​ចៅហ្វាយ ពី​ចំណុច​ប្រហាក់ប្រហែល​គ្នា​រវាង​អ្នក និង​ចៅហ្វាយ​បាន​។​

៣. យល់​ស្រប​តាម​ចៅហ្វាយ​ឲ្យបាន​ច្រើនៈ បើ​អ្នក​មិន​យល់ស្រប​ជាមួយ​ចៅហ្វាយ​ទេ គាត់​នឹង​មាន​ទស្សនៈ​ផ្សេង​ជាមួយ​អ្នក ហើយ​មាន​អារម្មណ៍​ថ្នាំងថ្នាក់​ជាមួយ​អ្នក​ជា​មិនខានឡើយ ។​
៤. មិន​ត្រូវ​រិះគន់​ចៅហ្វាយនាយៈ នៅពេល​ចៅហ្វាយនាយ ហាម​អ្នក​មិនឲ្យ​ធ្វើ​អ្វីមួយ ឬ​ពេល​គាត់​ស្តីបន្ទោស ដោយសារ​ធ្វើ​អ្វី​ដែល​គាត់​មិន​បាន​ប្រាប់​ឲ្យធ្វើ អ្នក​ត្រូវ​រក្សា​ការទាក់ទង​ល្អ​ជាមួយ​គាត់ ជៀសវាង​ការរិះគន់ ឬ​ការ​តមាត់​ត​សម្តី​ទៅវិញទៅមក ។​

៥. រក​ឱកាស​ធ្វើឲ្យ​អ្វីមួយ​ឲ្យ​កើតឡើងៈ ឧទាហរណ៍​៖ “​មាន​គម្រោង និង​កិច្ចការ​ជាច្រើន ដែល​អ្នក​ដទៃ​មិន​មាន​ពេលវេលា​សម្រាប់​ធ្វើ​វា​”​។ អ្នក​ត្រូវ​ស្ម័គ្រចិត្ត​ធ្វើ​វា ហើយ​ប្រឹងប្រែង​ធ្វើ​វា​ឲ្យបាន​ល្អ​។ នេះហើយ ជា​មន្ត​ស្នេហ៍​ទាក់ទាញ​ចិត្ត​ចៅហ្វាយ ហើយ​ចៅហ្វាយ​នឹង​សរសើរ​អ្នក ព្រមទាំង​ចងចាំ​អ្នក​នៅ​ពេល​អនាគត​ទៀតផង​។​

៦. ត្រូវធ្វើ​ជា​អ្នកគាំទ្រៈ អ្នក​ត្រូវ​តែ​គាំទ្រ​ចៅហ្វាយ​ជានិច្ច ទោះបីជា​ពេល​ខ្លះ អ្នក​មិន​ពេញចិត្ត​នឹង​អាកប្បកិរិយា​ចៅហ្វាយ​ក៏ដោយ នេះ​មានន័យ​ថា​៖ “​អ្នក​មាន​ភាពស្មោះត្រង់​ជាមួយ​ចៅហ្វាយ​” ។​
៧. សម្តែង​ការគោរពៈ ការគោរព ជា​រឿង​មួយ​ដែល​មិន​អាច​ខ្វះ​បាន ចំពោះ​ចៅហ្វាយនាយ ហើយ​អ្នក​អាចធ្វើ​បាន​ដោយ​វិធី​ងាយៗ ដូចជា ការគោរព​ពេលវេលា ការ​ធ្វើ​តាម​តួនាទី និយាយ​ដោយ​សុភាព ការបញ្ចប់​ការងារ​តាម​កាលកំណត់ និង​មិន​ត្រូវ​និយាយ​ទៅកាន់​គាត់ ពេល​គាត់​ជាប់រវល់​។ ពាក្យចាស់​តែងតែ​ពោល​ដាស់តឿន​ថា​៖ “​ងើយ​ស្កក ឱនដាក់គ្រាប់​”​។ នេះ គឺ​គាត់​ចង់​ប្រាប់ថា​៖ “​មនុស្ស គ្រប់​រូប​ត្រូវ​ចេះ​គោរព​ឱន​លំទោន និង​កោតក្រែង ព្រមទាំង​ចេះ​អធ្យាស្រ័យ​គ្នា ជាពិសេស នៅ​កន្លែងធ្វើការ អ្នក​ត្រូវ​តែ​សម្តែង​ការគោរព​ដល់​អ្នកដទៃ ដែល​ធ្វើការ​រួមគ្នា ក្នុង​គោលដៅ​រួមមួយ​”​។​

៨. ធ្វើឲ្យ​ចៅហ្វាយ មើល​អ្នក​នៅលើ​ផ្លូវល្អៈ ការធ្វើ​ឲ្យ​ចៅហ្វាយនាយ ចាត់ទុក​អ្នក​ជា​មនុស្ស​ល្អ គួរឲ្យ​ទុកចិត្ត ក៏​ជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ផងដែរ ហើយ​អ្នក​អាច​អនុវត្ត​តាម​រយៈ​ស្នាមញញឹម​ដោយ​ភាពកក់ក្តៅ ការ​ចុះសម្រុង​ជាមួយ​មិត្ត​រួម​ការងារ មាន​ភាពស្មោះត្រង់់​ចៅហ្វាយ ឬ​ក្រុមហ៊ុន មិន​កេងប្រវ័ញ្ច​ប្រាក់​ក្រុមហ៊ុន និង​ធ្វើ​ជា​មនុស្ស​មាន​ទស្សន​វិជ្ជមាន​។ ម្យ៉ាងវិញទៀត អ្នក​គិតថា​៖ “​ជោគជ័យ​រួម ក៏ដូចជា​ជោគជ័យ​របស់​អ្នក​ដែរ​” ។​

៩. ជួយ​ចៅហ្វាយៈ អ្នក​ត្រូវ​ចាំ​ថា​៖ “​ការជួយ​អ្នកណាម្នាក់ ជា​ការចាប់ផ្តើម​ឲ្យគេ​មាន​ទឹកចិត្ត​សប្បាយរីករា​យ ទោះ​តិចក្តី ច្រើនក្តី ជាពិសេស ការជួយ​ដល់​ចៅហ្វាយ​។​
១០. ចៅហ្វាយ​តែងតែ​មាន​គម្រោង​ផ្ទាល់​មួយ ហើយ​គាត់​មិន​មាន​ពេល​សម្រាប់​ធ្វើ​វា គាត់​ទុក​វា​ចោលៈ នេះ​ជា​ពេល​អ្នក​ត្រូវ​ចូលមក ហើយ​ចាប់ផ្តើម​បង្ហាញ​ពី​ស្នាដៃ និង​ទឹកចិត្ត ចេះ​ជួយ​ទុក្ខ​ធុរៈ​។ អ្នក​ត្រូវ​រកឲ្យឃើញ​ថា​៖ “​គម្រោង​នោះ​ជា​អ្វី ហើយ​អ្នក​ត្រូវ​ចំណាយ​ពេល​ទំនេរ​របស់​អ្នកទៅ​បំពេញវា​ឲ្យបាន​” ។ បន្ទាប់​ពី​អ្នក​បាន​បញ្ចប់​វា​បាន​រួចរាល់​ហើយ ចៅហ្វាយ​នឹង​ស្រឡាញ់ ពេញចិត្ត​អ្នក​ជាក់​ជាមិនខាន ។

0 សេចក្តីអធិប្បាយ:

Note: Only a member of this blog may post a comment.

Popular Posts