វិធីគិតបែបមេដឹកនាំក្នុងការ ដោះស្រាយបញ្ហា ដោយងាយស្រួល
វិធីគិតបែបមេដឹកនាំក្នុងការ ដោះស្រាយបញ្ហា ដោយងាយស្រួល “កំពូលមេដឹកនាំមិនមែនជាបុគ្គល ដែលស្វែងរកការរួបរួមទេ ប៉ុន្តែ ជាបុគ្គលដែលបង្កើតនិងរៀបចំនូវការរូបរួមនិងការផ្សះផ្សា”
(ទស្សន: ៖ អនុបណ្ឌិត ហេង សុភា)
មេដឹកនាំគ្រប់រូបមានជំនាញនិងទេពកោសល្យក្នុងការបង្កើតរូបភាព ល្អៗនិងវិជ្ជមាននៅក្នុងចិត្ត ។ មេដឹកនាំគ្រប់រូប មានទម្លាប់មួយ ដែលអនុញ្ញាតឲ្យពួកគេមើលឃើញនូវរាល់ព្រឹត្តិការណ៍និងឧបសគ្គនានា ដែលមានជាធម្មតា។ មនុស្សធម្មតាច្រើនតែមានទម្លាប់យល់ខុសលើថាមពលរបស់គេផ្ទាល់និង យល់ច្រឡំលើភាពខ្សោយរបស់ខ្លួន។ គ្រប់កាល:ទេស:ទាំងអស់ដែលពួកគេមើលសុទ្ធតែមិនអាច និងមិនមានជំនឿថា៖ “វានឹងអាចក្លាយជាការពិតក្នុងថ្ងៃណាមួយ” ។ ព្រោះគ្រប់បញ្ហាទាំងអស់ដែលពួកគេមើលឃើញ គឺសុទ្ធតែអាក្រក់។ ពួកគេចាប់យកគ្រប់ព្រឹត្តិការណ៍ទាំងអស់ក្នុងស្រមោលងងឹត ពួកគេមានអារម្មណ៍ខ្លាចក្រែងរអែងនូវព្រឹត្តិការណ៍ដែលអាក្រក់អាច នឹងកើតឡើង។ មេដឹកនាំទាំងអស់ចាប់យកបញ្ហានានានិងចាត់ទុកវាថា៖ “រឿងធម្មតា ហើយបំផ្លើសឱកាស” ។ សូមស្តីតាមការពិតចុះ បើសិនជាយើងមើលឃើញបញ្ហាថា៖ “ជារឿងធម្មតា យើងនឹងអាចដោះស្រាយបញ្ហាបានដោយងាយស្រួល”។ ភាពខុសគ្នាស្ថិតនៅត្រង់ការគិតរបស់យើង ប្រសិនបើ យើងមើលឃើញបញ្ហានានាថា៖ “ជារឿងលំបាកនិងស្មុគស្មាញ ហើយព្យាយាមរត់គេចចេញពីវា មិនព្រមតស៊ូនឹងបញ្ហា”។ ចូរចាំថា៖ “នឹងមានបញ្ហាផ្សេងៗទៀត វានឹងទាញអ្នកចូលជាមិនខានឡើយ” ។
វិធីគិតរបស់បុគ្គលមគ្គុទ្ទេសក៍និងបុគ្គលសាមញ្ញ
ជាការណ៍ពិតណាស់ គ្រប់មេដឹកនាំទាំងអស់ គ្រប់ពេលវេលាមិនដែលប្រើពាក្យថា៖ “បញ្ហា” ឡើយ ។ ពាក្យថា៖ “បញ្ហា” បង្កឲ្យមានរូបភាពអវិជ្ជមាននៅក្នុងចិត្ត ដែលធ្វើឲ្យមានស្ថានភាពអវិជ្ជមានយ៉ាងច្រើន ។ មេដឹកនាំទាំងអស់បានដកពាក្យថា៖ “បញ្ហា” ចេញពីវចនានុក្រមរបស់ពួកគេ ដោយជំនួសមកវិញ ពួកគេយកពាក្យថា៖ “ស្ថានភាព” មកជំនួសវិញ ។ ឧទាហរណ៍: “ខ្ញុំបានបញ្ហា” តែមេដឹកនាំវិញ ប្រែក្រឡាសទៅជា៖ “ខ្ញុំបានឆ្លងកាត់ព្រឹត្តិការណ៍ដ៏គួរឲ្យចាប់អារម្មណ៍ ហើយខ្ញុំត្រូវតែដោះស្រាយវាឲ្យបានឆាប់”។
តាមធម្មតាមនុស្សសាមញ្ញនិងមនុស្សដឹកនាំគេ ទាំងពីរហ្នឹង ជាទូទៅ ពួកគេមានវិថីគតិ (ការគិត ឬ វិធីសាស្ត្រក្នុងចាប់យកអ្វីមួយមកគិតពិចារណា) ខុសពីគ្នាឆ្ងាយមែនទែន ។ មនុស្សធម្មតាច្រើនតែគិតមានវិថីគតិមួយដែលយកបញ្ហាដ៏តូចមួយ មកគិតនិងចាត់ទុកជាបញ្ហាដ៏ធំនិងលំបាកសម្រាប់ខ្លួនគេវិញ ។ ព្រោះហេតុដូច្នោះហើយ ទើបធ្វើឲ្យមនុស្សសាមញ្ញ (ជនដែលត្រូវគេដឹកនាំ) ក្លាយជនបញ្ហាគ្រប់វេលា ។ ចំណែកឯ មនុស្សដែលមាននិស្ស័យក្នុងការដឹកនាំគេវិញ ពួកគេមានវិថីគតិខុសពីជនធម្មតា បុគ្គលដឹកនាំគេ មានទេពកោសល្យអាចបង្រួមបញ្ហាធំ ឲ្យមកតូច ឬ បញ្ហាតូច ឲ្យមកគ្មានបញ្ហា ដោយការបង្វែរ “បញ្ហា” ជា “ស្ថានភាពពិសេស” ។ ភាពខុសប្លែកគ្នា ក្នុងវិថីគតិរវាងបុគ្គលធម្មតានិងបុគ្គលដឹកនាំគេ គឺមានច្រើនទៅទៀត ។ តែសរុបមក បុគ្គលធម្មតាមានវិថីមួយបែបអវិជ្ជមានច្រើនជាងវិជ្ជមាននិងបុគ្គល ដឹកនាំគេមានវិថីចិត្តមួយបែបវិជ្ជមាន ។ សូមមេត្តាចូរសង្កេតមើលមើល៍ តើវិថីគតិរបស់បុគ្គលសាមញ្ញនិងវិថីគតិរបស់បុគ្គលមគ្គុទ្ទេសក៍ដូច ខាងក្រោម៖
តើបុគ្គលមគ្គុទ្ទេសក៍និងបុគ្គលសាមញ្ញមានវិថីគតិខុសគ្នាដូចម្តេចខ្លះ?
វិធីគិតបុគ្គលសាមញ្ញ
វិធីគិតបុគ្គលមគ្គុទ្ទេសក៍
យើងមានបញ្ហា!
យើងបានជួបរឿងដ៏គួរឲ្យរំភើបមួយ
វាមិនអាចដំណើរការបានទៀតទេ (ចប់ហើយ)!
យើងត្រូវតែបន្តធ្វើឲ្យមានដំណើរការវិញ(បន្តទៀត)
លំបាកណាស់វើយ! វេទនាណាស់! ជួយផង!
ស្ថានភាពហ្នឹងស្ថិតនៅធម្មតា តោះ! រកវិធីសាស្ត្រដ៏មានប្រសិទ្ធភាពដើម្បីស្រាយវាចេញ ។
ខ្ញុំចង់ស្លាប់ ខ្ញុំមិនចង់រស់ទៀតទេ!
ខ្ញុំចង់រស់តទៀត ដើម្បីថ្ងៃថ្មី ថ្ងៃមានរស្មី
ខ្ញុំចាញ់ហើយ! ខ្ញុំសូមចុះចាញ់វាហើយ!
ខ្ញុំបានចាញ់ពិតមែនហើយ តែសង្រ្គាមមិនទាន់បានបញ្ចប់ទេ!
ខ្ញុំបានប្រព្រឹត្តខុសធ្ងន់ណាស់!
ខ្ញុំទទួលបានបទពិសោធន៍ដ៏អស្ចារ្យមួយ
ខ្ញុំមានវ័យក្មេងណាស់/ចាស់ណាស់!
អាយុរបស់ខ្ញុំ វាមានប្រយោជន៍ចំពោះខ្ញុំ
តើបុគ្គលមគ្គុទ្ទេសក៍ មានវិធីគិតដូចម្តេចខ្លះ?
១/មេដឹកនាំប្រើតែរូបភាពវិជ្ជមាន: ដោយសារតែពួកគេដឹងថា៖ “ចិត្តរបស់យើងធ្វើប្រតិបត្តិការតែលើរូបភាព (ចិត្តស្ថិតនៅកណ្តាល៖ “មិនមានវិជ្ជមាន មិនមានអវិជ្ជមាន”) ប៉ុណ្ណោះ ទាំងនោះហើយ ជាហេតុផលដែលត្រូវព្យាយាមបង្កើតរូបភាពវិជ្ជមានឲ្យចិត្ត ។ ការធ្វើវិថីចិត្តមានក្តីកង្វល់ ទុក្ខព្រួយ សោកសៅ មួរហ្មង និងខ្នក់ខ្នាញ់គ្រប់ពេលវេលា វាមិនអាចធ្វើឲ្យវិថីចិត្តមានដំណើរការប្រក្រតីនិងមានប្រសិទ្ធភាព ឡើយ ៕
២/មេដឹកនាំអាចយល់បញ្ហាថាជាអ្វី ពួកគេមិនបានបំផ្លៃក្រឡាសប្រែឡើយ ហើយបានព្យាយាមបង្វែរបញ្ហាទាំងនោះ ទៅបុគ្គលផ្សេងទៀត ក្នុងរូបភាពធម្មតានិងជាមធ្យោបាយអាចយល់បាន: ប្រសិនបើអ្នកបង្រួមទំហំរបស់សត្តខ្លាឲ្យទៅជាទំហំរបស់សត្តឆ្មា វិញ វាមិនធ្វើឲ្យមានភាពភ័យខ្លាចនោះទេ ។ វាក្លាយជាសត្តឆ្មាដ៏តូចមួយដែលគួរឲ្យចង់បេតីមេត្រីនៅក្បែរ ។ ជារឿយៗ មនុស្សយើង តែងបំផ្លើសក្រឡៃភាពលំបាករបស់បញ្ហា ដែលជាកត្តានាំឲ្យពួកគេជួបបញ្ហាពិតមែន។
៣/មេដឹកនាំ តែងញញឹម: ពួកគេព្យាយាមញញឹមដាក់អ្វីគ្រប់យ៉ាងដែលជាបញ្ហា ហើយក្នុងពេលជាមួយគ្នាដែរ ពួកគេព្យាយាមគិតពីបញ្ហាអវិជ្ជមាន ។ អ្នកមិនអាច ។ ភាពញញឹមប្រិមប្រិយរបស់អ្នកនិងវិថីគតិរបស់អ្នកនឹងប្រែទៅជាមាន រស្មីរុងរឿងនិងបែរមុខទៅរកមាគ៌ាវិជ្ជមានវិញ ដោយស្វ័យប្រវត្តិ ។ គ្មានជម្រើសទៀតឡើយ ដែលនៅសល់ផ្តល់ឲ្យអ្នក!
៤/មេដឹកនាំមើលទៅហាក់បីដូចជាលំបាក ប៉ុន្តែធាតុពិត ក្នុងខ្លួនរបស់ពួកគេមិនបានដូច្នោះទេ: ចូរកុំខ្វល់កល់កើតទុក្ខខ្លាំងពេក ស្អែកញញឹមវិញទៅ ។ ក្តីខ្វល់ខ្វាយនឹងបង្កើននិងពង្រីកទំហំបញ្ហាឲ្យកាន់តែធំឡើងៗ ។ ប៉ុន្តែ ភាពញញឹមពព្រាយ អាចបន្ថយបន្ធូរបញ្ហាតានតឹងបាន ជាលទ្ធផលរបស់ញញឹមនឹងជួយដោះស្រាយបញ្ហាបានយ៉ាងឆាប់រហ័ស ។ ក្តីកង្វល់បង្អាក់វិថីគតិវិជ្ជមាន ។ ឯញញឹម ជួយបង្កើននិងបង្កើតវិថីវិជ្ជមាន ។ មេដឹកនាំគិតឃើញបែបហ្នឹង ទើបខំប្រឹងចៀសពីកង្វល់ ហើយប្រឹងឆ្ពោះទៅរកញញឹម។
៥/មេដឹកនាំមើលបងើ្កតរូបភាពធំ: ពួកគេបង្កើតទស្សន:ធំ ស្ថាបនាក្តីសុបិនដ៏ធំ ស្ថាបនានិងរៀបចំគោលបំណងធំនិងគម្រោងអនាគត ជំនួសក្តីកង្វល់ ។ គោលបំណងធំជួយជម្រុញឲ្យមានក្តីក្លាហាន ហ៊ានពុះពាររាល់ឧបសគ្គជាងការកំណត់គោលបំណងតូច ៕
៦/មេដឹកនាំតែងក្រឡេកមើលអ្វីដែលគេបានទទួលនិងសម្រេច ថាតើបានប៉ុន្មានហើយ ជំនួសពីការមើលឆ្ពោះទៅមុខក្នុងក្តីស្រមៃមានប៉ុន្មាន: ទាំងនេះបានបញ្ជាក់ពីគោលបំណង ប្រសិនបើអ្នកមើលទៅមុខ តើមានអ្វីប៉ុន្មាន ដែលអ្នកត្រូវការដើម្បីដល់គោលដៅរបស់អ្នក អ្នកនឹងមិនអាចឈានជើងដល់គោលដៅរបស់អ្នកឡើយ ។ អ្នកនឹងបោះបង់វាចោលមិនខានឡើយ ។ ពេលដែលអ្នកផ្តោតលើអ្វីដែលអ្នកមានបានធ្វើ អ្នកនឹងកើតវិថីគតិអវិជ្ជមាន អ្នកអស់កម្លាំងនិងបាក់ទឹកចិត្ត (សូមអានបន្ថែម: “យុទ្ធសាស្រ្តត្រីកោណ ដើម្បីជោគជ័យលើជំងឺដួងចិត្ត” ។ ប្រសិនបើ អ្នកចង់បានអ្នកអ្វីមួយ ដែលអ្នកគ្មាននោះ អ្នកត្រូវតែបង្កើតអារម្មណ៍ចង់បានវាភ្លាម ។ ប្រសិនបើ អ្នកមើលទៅខាងក្រោយ ថាតើអ្វីខ្លះដែលអ្នកបានបំពេញរួចរាល់ហើយ អ្នកនឹងមានអារម្មណ៍ ដោយសារតែ អ្នកវិថីវិជ្ជមានមួយថា៖ “វានឹងក្លាយជាការណ៍ពិត” ។ មេដឹកនាំបានជ្រាបច្បាស់ពីរឿងហ្នឹង ហើយព្យាយាមប្រាប់ដល់ក្រុមរបស់គាត់ ពីការងារដែលបានសម្រេច។
៧/មេដឹកនាំតែងមានទស្សនវិស័យវែងឆ្ងាយ មិនមែនត្រឹមតែឥឡូវនេះទេ តែអនាគត: ពាណិជ្ជករនិងអ្នកសេដ្ឋកិច្ច ឬ ឈ្មួញណាក៏ដោយ ដែលបានចាប់ផ្តើមធ្វើអាជីវកម្មហើយ តែងមើលឃើញនូវភាពជោគជ័យរបស់ខ្លួននិងប្រឹងប្រែងឆ្ពោះទៅរកវា ដោយជម្នះនូវរាល់ឧបសគ្គនានា ។ អ្វីដែលមាននៅពេលហ្នឹង ជាកាំជណ្តើរទៅអនាគតប៉ុណ្ណោះ។
៨/មេដឹកនាំតែងចាត់ទុកគ្រប់ព្រឹត្តិការណ៍នានានិងឧបសគ្គគ្រប់យ៉ាង ជាផ្លូវវិជ្ជមាន: មេដឹកនាំមើលឃើញគ្រប់ស្ថានភាពទាំងអស់ ថាមានប្រយោជន៍ ទោះបីជាវាមើលហាក់ដូចជាមិនអំណោយផលក៏ដោយ ។ គ្រប់ឧបសគ្គនិងបរាជ័យទាំងអស់ បានបង្ហាញយ៉ាងច្បាស់ថា៖ “វាគ្រាប់ពូជជោគជ័យមួយ ដែលមានពន្លកដ៏ស្រស់” ។ ជីវិតយើងជាសង្វាក់របស់ជម្រើស ។ យើងគ្មានជម្រើសជ្រើសរើសយកស្ថានភាពនិងព្រឹត្តិការណ៍នានា ដែលកើតឡើងចំពោះយើង តែយើងមានជម្រើសជ្រើសយកវិធីសាស្រ្តក្នុងការធ្វើប្រតិកម្មលើវា បាន ។ ប្រសិនបើ យើងប្រតិកម្មបែបវិជ្ជមាន ស្ថានភាពអវិជ្ជមាននឹងទៅជាវិជ្ជមានដោយស្វ័យប្រវត្តិ តែ បើសិនជា យើងប្រតិកម្មបែបអវិជ្ជមាន វានឹងទៅជាអវិជ្ជមាន ដោយស្វ័យប្រវត្តិភា្លម ៕
0 សេចក្តីអធិប្បាយ:
Note: Only a member of this blog may post a comment.