តើ​មាន​កត្តាអ្វី​ខ្លះ​ដែល​មនុស្ស​ជោគជ័យ​មិន​អនុវត្តន៍​?

តើ​មាន​កត្តាអ្វី​ខ្លះ​ដែល​មនុស្ស​ជោគជ័យ​មិន​អនុវត្តន៍​? ប្រសិន​​បើ​​យើង​​អង្កេត​​មើល​​មនុស្ស​​ទាំង​អ្នក​មាន​​ និង​​អ្នក​ក្រ​ដែល​ជា​គំរូ​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ យើង​ពិត​ជា​អាច​កំណត់​ពី​សកម្មភាព​មួយ​ចំនួន​
ដែល​មិន​ត្រូវ​បាន​ចែក​រំលែក​ដោយ​មនុស្ស​ទាំង​ពីរ​ជំពូក​នេះ​ទេ។​​ ជា​ពិសេស​សម្រាប់​អ្នក​មាន​ មាន​សកម្មភាព​មួយ​ចំនួន​ដែល​ពួក​គេ​អនុវត្តន៍​ និង​​មិន​អនុវត្ត​ទាល់​តែ​សោះ។​ អត្ថបទ​នេះ​នឹង​កំណត់​យ៉ាង​ច្បាស់​ពី​សកម្មភាព​អី្វ​ដែល​ពួក​គេ​​មិន​ អនុវត្ត​​ ។​

១. ការ​មើល​ទូរ​ទស្សន៍ៈ ទស្សនៈ​របស់​អ្នក​ក្រ​គិត​ថា ​ការ​មើល​ទូរ​ទស្សន៍​ គឺ​ជា​ទម្រង់​មួយ​នែ​សុភមង្គល​ ឬជា​ការ​សម្រាក​សម្រាប់​ពួក​គេ ​អ្នក​មាន​វិញគិត​ថា ​វា​ជា​ការ​ខ្ជះ​ខ្ជាយ​ពេល​វេលា​យ៉ាង​ខ្លាំង​សម្រាប់​ពួក​គេ។​ អ្នក​មាន​ទ្រព្យ​សម្បត្តិ​គិត​ថា​ ​ភាគ​​តិច​ណាស់​ចំពោះ​ការ​បង្ហាញ​នៅ​តាម​ទូរទស្ស​ គឺ​ជា​ការ​ពិត​ ឬក៏​មាន​តម្លៃ។​ ទូរ​ទស្សន៍​ធ្វើ​ឲ្យមនុស្ស​ផ្តោត​លើគ្រប់​រស​ជាតិ​​ទាំង​អស់​ ដោយ​ធ្វើឲ្យ​ពួក​ជឿទៅ​តាម​អី្វ​ដែល​ពួក​គេ​កំពុង​ទស្សនា​ និង​មិន​បាន​គិត​ថា ​ពួក​គេ​នឹង​ត្រូវ​ប្រឈម​​ការ​ពិត​ទាំង​នោះទេ​។ ដូច្នេះ​ ​ទើប​អ្នក​មាន គេ​ព្យាយាម​នៅ​ឲ្យ​ឆ្ងាយ​ពី​បញ្ហា​ទាំង​នោះ។

​២.​ ការ​ខ្ជះ​ខ្ជាយ​ពេល​វេលា​ដ៏​ច្រើន​សម្រាប់​ការ​បើក​បរៈ អ្នក​មាន​តែង​តែ​មាន​អ្នក​បើក​បរ​ផ្ទាល់​ខ្លួន​ ព្រោះ​ពួក​គេ​មិន​ចង់​ចំណាយ​ពេល​ និង​កំម្លាំង​របស់​ពួក​គេ​សម្រាប់​ការ​បើក​បរ​នោះ​ទេ។​ ពួក​គេ​ចង់​បាន​មនុស្ស​ម្នាក់​សម្រាប់​ធ្វើ​សម្រាប់​ពួក​គេ ​ដើម្បី​គេ​អាច​មាន​ពេល​វេលា​សម្រាប់​ធ្វើ​អី្វ​ផេ្សង​ ដែល​​មាន​តម្លៃ​ ដូច​ជា​ការ​ទំនាក់​ទំនង​ជា​មួយ​អតិ​ថិ​ជន​ គិតពីការងារ អាន​សៀវភៅ​ ​និងស្តាប់​ចម្រៀងជា​ដើម។

​៣. ការ​អាន​កា​សែតៈ ទស្សនៈ​របស់​អ្នក​មាន​ និង​ អ្នក​ក្រ​មាន​លក្ខណៈខុស​គ្នា​ចំពោះ​ការ​អាន​កាសែត។​ អ្នក​ក្រ​គិត​ថា​ ព័ត៌​មាន​ដែល​មាន​នៅក្នុង​កាសែត​ គឺ​ជា​ដំណឹង​ល្អ​សម្រាប់​ពួក​គេ។​ ចំពោះអ្នក​មាន​ វា​គឺ​ជា​កំហុស​ឆ្គង​មួយ។​ ព័ត៌​មាន​ជា​ច្រើន​ដែល​ត្រូ​វបាន​សរសេរ​ដោយ​អ្នក​កាសែត ​នៅ​លើ​ទំព័រ​កាសែត​ គឺ​មាន​ភាព​ស្មុគ្រ​ស្មាញ​ ហើយ​ព័ត៌​មាន​ខ្លះ​ជា​ពត៌​មាន​មិន​ពិត​ទៀត​ផង។​

៤. ការ​និយាយ​ទៅ​កាន់​អ្នក​ដែល​មាន​គំនិត​អវិជ្ជមានៈ ខណៈពេល​ដែល​អ្នក​មាន​ មាន​គោល​គំនិត​ដ៏ខ្ពង់​ខ្ពស់​របស់​ពួក​គេ​ ជា​មួយ​នឹង​អ្នក​មាន​ដ៏ទៃ​ទៀត​នោះ ​អ្នក​ក្រ​បាន​បង្កើត​នូវ​គំនិតអវិជ្ជមាន​សម្រាប់​ពួក​គេផ្ទាល់។​ អ្នក​មាន​ មិន​ចូល​ចិត្ត​នៅ​ក្បែរ​អ្នក​ដែល​មាន​គំនិត​អវិជ្ជមាន​នោះទេ​ ពី​ព្រោះ អ្នក​ដែល​មាន​គំនិត​អវិជ្ជមាន ​តែង​តែត្អូញ​ត្អែ​រ​នូវ​អ្វី​ដែល​កើត​មាន​ចំពោះ​ពួក​គេ៕

0 សេចក្តីអធិប្បាយ:

Note: Only a member of this blog may post a comment.

Popular Posts