អនុ​បណ្ឌិត​ ហេង​ សុភា​៖ វិធី​សាស្រ្ត​នៃ​ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​


អនុ​បណ្ឌិត​ ហេង​ សុភា​៖ វិធី​សាស្រ្ត​នៃ​ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ តើអ្នកធ្លាប់ជួបប្រទៈនូវបញ្ហាអស់សង្ឃឹមដែរឬទេ? តើអ្នក​ធ្លាប់​ជួបប្រទៈ​នូវរឿង​រ៉ាវ​ដែលមិន​
ទទួលបាន​ជោគជ័យ​ហើយ​មានការ​ បាក់ទឹកចិត្ត​ដែរឬទេ?​ខាងក្រោម​នេះ​គឺជា​ជំហាន​នៃការ​លើក​ទឹក​ចិត្ត​ខ្លួន​ ឯង​ឲ្យ​ទទួល​បាន​ជោគជ័យ​ ៖​

ជំនាហានទី១: ធ្វើការ​គិត​កំណត់​គោលដៅ​របស់​អ្នក​នូវ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ហើយ​ព្យាយាម​ធ្វើ​វា​ឲ្យ​បាន​ច្បាស់​លាស់​។​
នៅពេល​អ្នក​មិន​ទាន់​ បានធ្វើអ្វីមួយទទួលបានជោគជ័យអ្នកប្រាកដជាគិតថាខ្លួនឯងដូចជាមិនមានសមត្ថភាពអ្វីដើម្បីធ្វើកិច្ចការងារអ្វីមួយបានដូចគេឯងបានឡើយ។បើអ្នកនៅតែមានទស្សនៈនៃការយល់ឃើញបែបនេះពេញមួយជីវិត អ្នកនៅតែប្រើប្រាស់នូវគំនិតការគិតរបស់អ្នកបែបនេះជានិច្ច។
វិធីសាស្រ្តដ៏ល្អអ្នកត្រូវធ្វើការកំណត់គោលដៅរបស់អ្នកមួយឲ្យបានច្បាស់លាស់ ហើយព្យាយាមធ្វើវាឲ្យបានសម្រេចពេលនោះអ្នកប្រាកដជាមានអារម្មណ៍ថាខ្លួនអ្នកមិនមែនជាបុគ្គលដែលមិនមានសមត្ថភាពដូចមុនទៀតឡើយ ។

ជំហានទី២.ធ្វើវាឲ្យក្លាយទៅជារឿងទូទៅមួយៈចូរអ្នកធ្វើការនិយាយថានេះគឺជាបទពិសោធន៍ដ៏មានសារៈសំខាន់មួយសម្រាប់រូបអ្នក នៅពេលដែលអ្នកទទួលបរាជ័យចំពោះការធ្វើកិច្ចការអ្វីមួយ ។  អ្នកត្រូវតែនិយាយថាការបរាជ័យនរណាក៏ធ្លាប់ជួបប្រទៈដែរមិនមែនមានតែខ្ញុំឡើយ។

ជំហានទី៣.​អនុវត្ត​វា​ឡើង​នូវ​គ្រប់​គោលដៅ​ដែល​អ្នក​មាន​ មិនមែន​លើក​នូវ​គោលដៅ​មួយ​ដែល​មនុស្ស​ភាគច្រើន​គិត​នោះទេៈ​ ប្រសិន​បើគោលដៅ​ដែលអ្នក​បានធ្វើការ​កំណត់វា​ធ្វើឲ្យ​ជីវិត​របស់អ្នក​ មានភាពងាយស្រួល  ជាជាងរវង្វាន់ដែលអ្នកចង់បាននេះហើយគឺអ្វីដែលអ្នកត្រូវតែធ្វើការសម្រេចវា។

ជំហានទី៤. ថតយករូបភាពល្អៗផ្សេងដែលអ្នកបានឃើញយកវាទៅដាក់នៅកន្លែងដែលអ្នកឃើញរាល់ថ្ងៃៈធ្វើការ ​ថត​នូវ​រូប​ភាព​ចេញ​ពី​រថយន្ត​របស់​អ្នក​ ឬ​ ក៏​ចេញ​ពី​ទូរទស្សន៍​ប្រព័ន្ធ​ពត៌មាន​ផ្សេង​ៗ​ដែល​អ្នក​បាន​ឃើញ​ហើយយករូបភាព ​ល្អ​ៗទាំង​នោះ​ទៅដាក់​នៅទីកន្លែង​ដែលអ្នកអាចឃើញ​វាជារៀងរាល់ថ្ងៃ ។ការ​ធ្វើបែប​នេះធ្វើ​ឲ្យអ្នកមាន​ភាពស្រស់ស្រាយ​ គ្រប់ពេលវេលាមានការពេញចិត្តចំពោះវាក៏រឹតតែធ្វើឲ្យអ្នកមានការពេញចិត្តចំពោះខ្លួនក៏ដូចជាទង្វើរបស់ខ្លួនឯងកាន់ទូលាយ ផងដែរ ។

ជំហានទី៥. ធ្វើការលើកទឹកចិត្តចំពោះបុគ្គលគ្រប់រូបដែលជួបប្រទៈ​នូវការ​លំបាក​ការ​​អស់​ស​ង្ឃឹម​ឬ ​ក៏បាក់​ទឹក​ចិត្ត​ដូច​យើង​ ហើយ​និយាយ​ប្រាប់​គេ​ថា​ វា​គឺជា​រឿង​ដែល​ធម្មតា​ ។​
ជំហានទី៦.ធ្វើការកំណត់នូវគោលដៅរបស់អ្នកចាប់ផ្តើមពីកម្រិតតូចទៅៈប្រសិន ​បើអ្នក​ធ្វើការ​កំណត់​នូវ​គោលដៅ​មួយ​ដែល​ធំពេក​ហើយ​អ្នក​មិនអាច​ធ្វើការ​ សម្រេច​វា​បានទេ​ពេល​នោះ​​ធ្វើ​ឲ្យ​អ្នក​មាន​ អារម្មណ៍​​ថា​​អ្នក​​មិន​មាន​សមត្ថភាព​ហើយ​មាន​គំនិត​អវិជ្ជ​មាន​លែង​ចង់​ ធ្វើ​អ្វី​ៗ​ទៀត​ជា​មិន​ខាន​ ។​ដូច​នេះ​ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​ដែល​ធំអ្នក​ត្រូវ​ធ្វើការ​កំណត់​នូវ​ គោល​ដៅ​ដែល​សម​ល្មម​នឹង​សមត្ថភាព​របស់​អ្នក​សិន​ហើយ​ធ្វើ​វា​ឲ្យ​បាន​សម្រេច ​ជា​បន្ត​​​បន្ទាប់​សិន​ ។

ជំហានទី៧.អនុវត្តយុទ្ធិសាស្រ្តជោគជ័យរបស់អ្នកៈ  ពេល​អ្នក​អាច​ធ្វើអ្វី​មួយ​បាន​សម្រេច​អ្នក​ត្រូវ​តែ​ព្យាយាម​ធ្វើវា​នៅពេល​ ក្រោយ​ទៀត​ដូចជា​ពេល​ដែលអ្នក​បាន​ធ្វើ​កាល​ពេល​ដែល​អ្នក​បាន​ធ្វើ​វា​ជោគ​ ជ័យ​។​

ជំហានទី៨.អនុវត្តនូវការគិត និង​ការ​ធ្វើ​របស់​អ្នក​សម្រាប់​ការ​លើក​ទឹកចិត្ត​ខ្លួន​ជា​ប្រចាំៈ​នៅពេល ​ដែលអ្នក​ធ្វើអ្វី​មូយ​បានល្អ​អ្នកត្រូវ​តែមាន​ជំនឿ​និងត្រូវ​តែ​និយាយ​ថា​ ការសម្រេច​ជោគ​ជ័យ​ទាំង​នេះ ​គឺជា​សមត្ថ​ភាព​របស់​អ្នក​វា​មិន​មែន​ជា​អំណាច​របស់​អាទិ​ទេព​ណា​មួយ​ឡើយ​ ។​

ជំហានទី៩.​គិត​ថា​អ្នក​នៅ​មិន​ទាន់​ចេះ​គ្រប់​គ្រាន់ៈ​កុំ​គិត​ថា​ អ្នក​ជា​បុគ្គល​ដែល​ល្អ​អស្ចារ្យ​គ្រប់​គ្រាន់​ហើយ​តែ​ត្រូវ​ធ្វើ​ការ​ព្យា​ យាម​និង​សិក្សា​តទៅ​ទៀត​ ។​អ្នក​នៅ​មិនទាន់​ចេះ​ដឹង​អស់​នោះ​ទេ​ដរាប​ណា​អ្នក​នៅ​មាន​ជីវិត​រស់​នៅ ​ដូច្នេះ​ការ​សម្រេច​ជោគជ័យ​របស់​អ្នក​នៅ​ថ្ងៃនេះ​មិនទាន់​គ្រប់គ្រាន់​ នោះទេ​អ្នក​ត្រូវ​ព្យាយាម​ធ្វើវា​តទៅ​ទៀត​ដើម្បី​សម្រេច​បាន​លទ្ធផល​នៅ​ថ្ងៃ ​អនាគត​ ។

ជំហានទី១០. ផ្តល់រង្វាន់សម្រាប់ខ្លួនឯងៈ​ត្រូវ​ផ្តល់​រង្វាន់​ សម្រាប់​ខ្លួន​ឯង​នៅពេ​លដែលអ្នក​បាន​បំពេញ​កិច្ចកា​រ​អ្វី​មួយបានសម្រេច​ជោគ ​ជ័យ​ គំនិត​របស់អ្នក​នឹង​មាន​ភាព​ស្រស់ថ្លា​ហើយ​ចង់​ធ្វើ​អ្វី​ផ្សេង​ៗទៀត​ដែល​ អ្នក​ចង់​ធ្វើ​ជាបន្ត​បន្ទាប់​ ។រង្វាន់​របស់អ្នក​គឺអ្នក​ត្រូវតែ​សរសើ​ខ្លួនឯង​ទៅលំហែរ​កំសាន្ត​នៅទីកន្លែង ​ណាមួយ​ស្រូប​យកខ្យល់​អាកាស​បរិសុទ្ធ​ទៅញ៉ាំ​របស់របរ​អ្វី​មួយ​ក៏បាន​ដែរ​ ។​

ជំហានទី១១. ធ្វើ​ឡើង​វិញ​ប្រសិន​បើ​វា​ទទួល​បរាជ័យៈ​
ប្រសិន​បើអ្នក​ទទួល ​បរាជ័យ​ចំពោះការ​ធ្វើអ្វីមួយ​ចូរអ្នក​កុំអស់​សង្ឃឹម​អ្នកត្រូវ​ធ្វើវា​ នៅទីកន្លែង​ដែលប្រកបទៅ​ដោយ​ផាសុកភាព​ព្យាយាម​ម្តង​ហើយ​ ម្តង​ទៀត​រហូត​ដល់អ្នក​ទទួល​បាន​ជោគ​ជ័យ​៕

0 សេចក្តីអធិប្បាយ:

Note: Only a member of this blog may post a comment.

Popular Posts