អនុបណ្ឌិត​ ហេង សុភា ៖​វិធី​សាស្រ្ត​រស់នៅ​ប្រកប​ដោយ​ភាព​រីករាយ​


អនុបណ្ឌិត​ ហេង សុភា ៖​វិធី​សាស្រ្ត​រស់នៅ​ប្រកប​ដោយ​ភាព​រីករាយ​ យើង​ទាំងអស់​គ្នា​តែង​តែ​ចង់ដឹង​ពីវិធីសាស្រ្ត​ក្នុងការរស់នៅ​ប្រកប​ដោយភាព​ រីករាយ​។ ​ចម្ងល់​មួយ​តែងចោទ​ឡើង​
ថាតើអី្វដែល​នឹងធ្វើ​ឲ្យយើង​រីករាយ។មានលុយ​មានចំណង​ មិត្តភាព​ល្អ​ និងភាពជោគជ័យ​មិនមែន​ប្រាកដ​ថាបង្កើត​បានសុភមង្គល​ទេសុភមង្គល​មិនកើត​ឡើង​ ពីសម្ភារៈខាង​ ក្រៅទេ​វាកើតចេញ​ពីសភាព​ខាងក្នុង​នៃយើង​ទាំងអស់គ្នា​។​ហើយវាជាអ្វី​ដែលតែងតែ ​លេចឡើងជា​រៀងរាល់​ពេលរវាងអ្នក​និងខ្ញុំ។​ចូរស្រមើល​ស្រម៉ៃពី​ ស្រទាប់​នៃខ្ទឹមបារាំង​វាបាន​ក្លាយទៅ​ជាការអារម្មណ៍​អវិជ្ជមាន​ និង​ ភ័យខ្លាច​សម្រាប់អ្នក​។​ដោយ​ហេតុ​ថា ​នៅពេលដែលអ្នក​ បកស្រទាប់​វាចេញ​ ( មិនមែន​ជាអ្នក)​អ្នកនឹង​ឃើញ​ស្នូល​របស់វា​(ជារូប​អ្នក​)។​យើងទាំងអស់​ គ្នានៅទីនេះ​គឺដើម្បី​ស្វែងរក​អត្ថន័យ​ និង​គោលបំណង​។​
ទោះបីជាយ៉ាងណា​ក៏ដោយ​ការស្វែងយល់​ពីរបៀប​នៃការរស់នៅ​ប្រកបដោយភាពរីករាយ​ មិនមែន​ជាការចាក់សោរ​បង្ខាំងខ្លួនឯង​នៅក្នុងទូ​សំលៀកបំពាក់​ហើយសមាធិពេញ​ មួយជីវិត​ដែលនៅ​សេសសល់​របស់អ្នកទេ​។​យើង​ជាមនុស្ស​គ្រប់រូប​តែងតែ​ មានការកំណត់​គោលដៅ​និងខិតខំ​ធ្វើយ៉ាងណា​ឲ្យបានសម្រេចគោលដៅ​នោះដូច្នេះ​ យើងត្រូវការមាន​គោលបំណង​ដើម្បី​បំពេញ​នូវអារម្មណ៍​ពេញលេញ​របស់យើង​។​ទាំងនេះ ​គឺជា​ចំណុច​គន្លឹះ​ដើម្បីរស់នៅ​ដោយ​ភាពរីករាយ​៖​
១. ​ធ្វើការ​ជ្រើសរើស​
អ្វីៗគ្រប់យ៉ាង​ចាប់ផ្តើម​ជាមួយ​នឹងជម្រើស​ដើម្បី​ទទួលបាន​ភាពរីករាយ​ ចាប់ផ្តើម​ពីការសិក្សា​នៃភាពរីករាយ​របស់មនុស្ស​សាមញ្ញ​។​តើពួកគេ​ កំពុងធ្វើអ្វី​?​ តើពួកគេ​គិត​របៀប​ណា​?​ តើ​ពួកគេ​ប្រឈម​មុខ​នឹង​បញ្ហា​?​ មនុស្ស​ភាគច្រើន​ចង់បាន​អ្វី​ដោយ​ឥតប្រយោជន៍​។​ ប្រសិន​ជាជីវិតរបស់អ្នក​មិនល្អ​ដូចដែលអ្នកចង់បាន​នាពេលឥឡូវនេះ​ អ្នកតែម្នាក់គត់​ដែលអាច​កែប្រែជីវិត​អ្នកបាន​ដើម្បី​ទទួល​បានភាពប្រសើរ​ឡើង។ ​អ្នកត្រូវតែ​ប្រាកដ​ថាអ្នកចង់​បានអ្វី​ក្នុងជីវិត​ហើយថា​តើអ្នកចង់ក្លាយ​ ទៅជាអ្នកណា​។វាស្ទើរ​តែរាល់ការ​កម្រិតនៅ​ក្នុងការរស់នៅ​របស់យើង​គឺត្រូវបាន​ កំណត់​ដោយខ្លួន​ យើងផ្ទាល់​។ ​គំនិតអវិជ្ជមាន​ជាច្រើន​ដែលអ្នកមាន​គឺអ្នកបានចម្លងចេញពីឳពុកមា្តយ សង្គម និងមិត្តភក្តិរបស់អ្នកពួកគេទាំងអស់គឺអាចលុបបំបាត់ ចេញពីអារម្មណ៍បាន។អ្នកអាចគ្រប់គ្រងនូវជោគវាសនារបស់អ្នកផ្ទាល់ និងអាចរីករាយបាន។អ្នកអាចកំណត់ពីអនាគតរបស់អ្នកតាម ដែលអ្នកចង់បាន។ ពេលនេះ  យើង​មិនអាច​គ្រប់គ្រងអ្វី​គ្រប់យ៉ាង​នៅក្នុងជីវិតទេ​ប៉ុន្តែ​អ្នកប្រាកដ​ ជាអាចបង្កើត​បាននូវ​ជីវិតរីករាយ​មួយ​ប្រសិនជាអ្នក​សម្រេច​ធ្វើដូច្នោះ​ ដោយគ្រាន់តែ​ក្រលេកមើលទៅ​មនុស្ស​ដែលនៅ​ជុំវិញខ្លួន​យើង​ដែលរស់នៅ​ជាមួយជីវិត ​ក្នុងក្តីសុបិន្ត​របស់គេ​។ ​ វាមិនមែន​កើតឡើង​ដោយសារ​តែពួកគេ​មានសំណាង​ទេ​ហើយ​គេ​ក៏មិនទទួលបាន​មរតក​ នៃភាពរីករាយ​ពីឳពុកម្តាយ​របស់ពួកគេ​ដែរ។​
២. មាន​ទំនួល​ខុសត្រូវ​
អ្នក​តែម្នាក់​គត់​ដែលត្រូវទទួលខុសត្រូវចំពោះជីវិតរបស់ខ្លួនអ្នកផ្ទាល់។ អ្នកប្រហែលជាគិតថាអ្នកមានការដោះសារសមហេតុផលដែលថាហេតុអ្វីបានជាអ្នកមិនទទួលជោគជ័យ ឬក៏រីករាយទៅតាមអ្វីដែលអ្នកគួរតែមាន។ការដោះសារគ្មានបានការអ្វីនោះទេ ព្រោះថាពួកវាទាំងនោះមិនបានផ្លាស់ប្តូរអ្វីឡើយ។តើអ្នកចង់ឲ្យការដោះសារនោះមានឥទិ្ធពលគ្រប់គ្រងនូវជីវិតរបស់អ្នកឬ? ឬក៏អ្នកចង់ប្រកាសពីអានុភាពដែលអ្នកតែងតែមាននិងបង្កើតជីវិតនៃក្តីសុបិន្តរបស់អ្នក? អ្នកអាចយំ ត្អូញត្អែរហើយដោះសារនូវអ្វីដែលអ្នកចង់បាន ប៉ុន្តែវាគ្រាន់តែធ្វើឲ្យអ្នករាំងស្ទះប៉ុណ្ណោះ។ ប្រសិន​ជាអ្នក​មើលទៅ​មនុស្សជោគជ័យ​និងមានសុភមង្គល​មួយចំនួន​នៅក្នុងលោកនេះ​ អ្នកនឹងឃើញថា​​ស្ទើរតែ​ពួកគេ​ទាំងអស់​គ្នា​មិន​កើត​ចេញ​មកពីត្រកូល​ ស្តុកស្តម្ភ​ទេ។​ ជាការពិត,​ ពួកគេបាន​ប្រឈមមុខ​និងប្រយុទ្ធ​នឹងការលំបាក​ដើម្បីទៅកាន់​កន្លែងដែលពួកគេ​ ត្រូវទៅ​។​ យើង​​ដឹងថា​​គ្រប់រឿងរ៉ាវ​​និងបញ្ហា​​ដែលជួបប្រទះ​​នៅក្នុងជីវិត​ជួយយើង​​ ឲ្យអភិវឌ្ឍ​​ប្រសិន​​ជាយើង​មានសេចក្តី​ក្លាហាន​ក្ក្នុងការ​ប្រឈម​មុខជាមួយ​ បញ្ហា​នោះ​និងយកឈ្នះ​ទៅលើវា​។
៣. ការអភិវឌ្ឍខ្លួន
ការស្វែងយកពីវិធីសាស្រ្តក្នុងការរស់នៅប្រកបដោយជីវិតរីករាយគឺជាការស្វែងយល់ពីរបៀប ធ្វើការ។វាគឺអាស្រ័យ​លើអ្នកខ្លួនឯង​ដែលត្រូវ​គ្រប់គ្រង​លើខ្លួន​អ្នកផ្ទាល់​ ដោយខ្ញុំ​ចង់សំដៅ​ទៅលើ ​ចិត្តគំនិត​ សុខភាព​ និងផ្លូវ​ដែលអ្នក​ត្រូវដើរ​។ ​អ្នកអាចដើរ​តាមក្តី​សុបិន្ត​របស់អ្នក​ហើយអាច​ប្រកប​កិច្ចការ​ដែលអ្នកចង់​ ធ្វើប្រសិន​ជាអ្នកសម្រេចចិត្ត​ក្នុងការធ្វើវា​។ប្រសិន​ជាអ្នកពិត​ ជាចង់បន្ថែម​ថាមពល​ក្នុងការប្រឹងប្រែង​ចូរផ្តោត​ទៅ​ការរីក​ចម្រើន​ឡើង​ដោយ​ ធ្វើ​តាម​របៀប​ដូច​ជាស្តាប់​កម្មវិធី​នៃការអភិវឌ្ឍន៍​ខ្លួន ចូលរួមសិក្ខាសាលាហើយអានសៀវភៅផ្សេងៗឲ្យបានច្រើន។កាលណាអ្នកមាននិងដឹងពត៌មានច្រើនវានឹងធ្វើឲ្យអ្នករស់នៅប្រកបដោយ ជីវិតរីករាយហើយកាលណាអ្នកប្រើប្រាស់គោលការណ៍នេះកាន់តែច្រើនអ្នកក៏កាន់តែរីករាយផងដែរ។ការស្វែង ​រកវិធីសាស្រ្ត​ក្នុងការរស់នៅ​ប្រកប​ដោយជីវិត​រីករាយ​វាតែងតែ​កើតឡើង​​ ដោយឯកឯង​នៅពេល​ដែលអ្នក​សម្រេចចិត្ត​ថាអ្នកនឹង​ទទួល​បាននូវ​ភាពរីករាយ​និង មិន​សោកសៅ​។​
៤. មានគោលដៅច្បាស់លាស់
នៅពេល​ដែលអ្នកធ្វើការ​សម្រេចចិត្ត​ជំហាន​បន្ទាប់​គឺជាការ​កំណត់​គោលដៅ​ ឲ្យច្បាស់លាស់​ដែលអ្នកចង់​សម្រេច​បាននៅ​ក្នុងចំណុច​សំខាន់​នីមួយៗ​ ក្នុងជីវិត​របស់អ្នក​។​ ចំណុចសំខាន់ៗនៅក្នុងជីវិតរបស់អ្នកគឺៈ
•    សុខភាព
•    ការងារ
•    ទំនាក់ទំនង( ចំណងមិត្តភាព)
•    ការអភិវឌ្ឍន៍ខ្លួន
វិធីសាស្រ្តក្នុងការកំណត់គោលដៅប្រកបដោយប្រសិទ្ធភាពគឺប្រើប្រាស់នូវសុភវិនិច្ឆ័យដ៏វៃឆ្លាត គឺៈ
•    មានភាពជាក់លាក់
•    មានការស្ទាបស្ទង់
•    ដែលសម្រេចបាន
•    ប្រាកដនិយម
•    ពេលវេលាត្រឹមត្រូវ
ហើយអ្នក​ត្រូវសរសេរ​នូវគោលដៅ​របស់អ្នក​នៅក្នុងក្រដាស​ដើម្បី​ក្រើន​ រំលឺកវាជា​ប្រចាំ​ ថាតើ​ អ្វីៗ​បានរីកចម្រើន​ឡើង​ឬនៅសរសេរ​វាម្តងហើយ​ម្តងទៀត​រហូត​ដល់វាក្លាយ​ ជាការពិត។​ការធ្វើបែបនេះ​នឹង​ធ្វើ​ឲ្យអ្នកចងចាំ​ពីគោលដៅ​ដែលអ្នកចង់​ សម្រេចបាន​។​  ម្យ៉ាង​ ហេតុផល​ដែលមនុស្ស​ភាគច្រើន​បរាជ័យ​នៅក្នុង​ជីវិត​ដោយសារ​ពួកគេ​គ្មាន​គោលដៅ​ ។
៥. បោះមួយជំហានម្តង
ចូរ​បោះមួយ​ជំហាន​ម្តង​ជារៀងរាល់​ថ្ងៃ​ទៅកាន់​គោលដៅ​របស់អ្នក​ ដោយ​មិនត្រូវ​ប៉ាន​ប្រមាណ​ពីសមទ្ធិផល​ដែលអ្នក​បានសម្រេច​រួចមក​ហើយ​ទេ។​  អ្នកអាច​តែងតែ​ផ្តោត​ទៅលើកិច្ចការ​ដែល​មាន​តម្លៃ​ទាប​ៗ​​ ដូចជា​ ការលេង​  Facebook​ និង​ ឆែក​ម៉ែល​ ប៉ុន្តែ​ថា​តើកិច្ចការ​ទាំង​នោះ​វាមិន​ធ្វើឲ្យ​ជីវិត​របស់​អ្នក​ផ្លាស់​ ប្តូរ​ទេមែន​ទេ​?​ ការស្វែងយល់​ពីវិធីសាស្ត្រ​ក្នុងការរស់នៅ​ប្រកប​ដោយ​ជីវិត​រីករាយ​គឺជា​ ការគ្រប់គ្រង​និង​ផ្តោត​សំខាន់​ទៅ​លើចិត្ត​គំនិត​របស់​អ្នក​ក្នុងការ​បំពេញ​ កិច្ចការ​ដែល​វានឹង​ផ្តល់​ប្រយោជន៍​ជាច្រើន​ក្នុងជីវិត​របស់អ្នក​។​ឧទាហរណ៍ៈ ​ប្រសិន​ ជាអ្នក​ចង់​ស្រក​ទម្ងន់​អ្នក​ត្រូវតែ​ផា្លស់ប្តូរ​ទម្លាប់​និងការយល់​ឃើញ​ របស់អ្នក​ចំពោះ​ម្ហូបអាហារ​ ជាពិសេស​ត្រូវហាត់ប្រាណ​ដោយអ្នក​អាចហាត់ប្រាណ​ក្នុង​វិធី​ជាច្រើន​បែប​តាម​ ដែលអ្នក​ចូលចិត្ត​និងរៀបផែនការ​សម្រាប់​ខ្លួនអ្នក​ផ្ទាល់ក្នុងមួយ​ថ្ងៃៗ។​ ប៉ុន្តែ​ប្រសិន​បើកិច្ចការ​ទាំងពីរ​ ខាងលើ​មិនដំណើរការទេ​អ្នកក៏មិនសង្ឃឹមថា​អាចសម្រេច​គោលដៅ​​នោះបាន​ដែរ​។​ នៅពេលដែល​កំណត់​គោលដៅ ​អ្នកនឹងដឹងថា​ផ្លូវណា​ដែលអ្នក​ត្រូវដើរ​ដោយអ្នក​មិនចាំបាច់​ដឹងប្រាកដ​ ពីរបៀប​ដែលត្រូវទទួលបាន​វាទេ​ប៉ុន្តែ​អ្នក​ត្រូវតែ​បោះជំហាន​ទៅមុខ​មួយជំហាន ​ជានិច្ច​ជារៀងរាល់​ថ្ងៃដើម្បី​ធ្វើ​ឲ្យ​សម្រេច​បាន​នូវគោលដៅនោះ​។​
៦. បន្តធ្វើសកម្មភាពជាប់ជានិច្ច
គ្មានអ្វីដែលសម្រចបានដោយគ្មានសកម្មភាពទេ។ប្រសិន​ជាអ្នក​បន្ត​ធ្វើសកម្មភាព​ ជាប់ជានិច្ច​នៅក្នុងទិសដៅ​ដែលត្រឹមត្រូវ​ហើយធ្វើ​ទៅលើកិច្ចការ​ដែលមាន​ តម្លៃបំផុត​អ្នកប្រាកដ​ជាអាចសម្រេច​បាននូវ​អ្វីៗ​គ្រប់យ៉ាង​ដែលអ្នក​ចង់បាន​ ។​មនុស្ស​ភាគច្រើន​មើល​ងាយ​ទៅលើ​ថាមពល​ នៃការ​ផ្តោត​សំខាន់​ទៅលើ​កិច្ចការ​ការ​តាំងចិត្ត​ និងការ​ធ្វើសកម្មភាព​។​ នៅពេល​អ្នករកឃើញ​គោលដៅ​ដែលធ្វើ​ឲ្យចិត្ត​អ្នកមានសន្ទុះឡើង​និងធ្វើឲ្យ​ សសៃរឈាម​របស់អ្នក​កម្រើកឡើង​ដោយភាព​ក្លៀវក្លារ​វាប្រាកដ​ជាពិបាក​ ក្នុងការបញ្ឈប់​សកម្មភាព​របស់អ្នក​មិនឲ្យ​ធ្វើវា​។​នៅពេល​ដែលអ្នក​បង្កើត​ ផ្នត់គំនិត​សម្រាប់​ខ្លួន​អ្នកផ្ទាល់​គឺគ្មានអ្វី​ដែលអ្នក​មិនអាច​សម្រេច​ បាននៅ ​ក្នុងលោកនេះទេ​។​អ្នកនឹងអាច​ទទួលបាន​ជោគជ័យ​ក្នុងជីវិត។​ ដោយគ្មាន​ការដោះសារ​គ្មាន​ភាពភ័យខ្លាច​ ឬឧបសគ្គ​ដែលនៅ​រាំង​ផ្លូវ​អ្នក​ទេ។​វាប្រហែល​ត្រូវចំណាយ​ពេលវេលា​ ជាច្រើនឆ្នាំ​ក្នុងការសម្រេច​បាននូវអ្វី​ដែលអ្នកប្រាថ្នា​ចង់បាន​ ប៉ុន្តែ​វាគ្មាន​បញ្ហា​អ្វី​នោះទេ​ដោយសារ​តែអ្នក​នឹងកំពុង​បំពេញ​ជាមួយ​នឹង​ កិច្ចការ​ដែលអ្ន​កពេញចិត្ត​។​គោលដៅ​គឺគ្រាន់តែ​ជាគោលដៅ​តែប៉ុណ្ណោះ​ដូច្នេះ​ ហើយអ្នក​ត្រូវមានអ្វី​ដើម្បី​បំពេញ​ឲ្យ​វា​។​
៧. ការប្តេជ្ញាចិត្ត
នៅពេលដែលអ្នកមានការប្តេជ្ញាចិត្តដោយមិនរុញរា អ្នកនិងអាចឆ្លងកាត់នឹងភាពភ័យខ្លាចគ្រប់បែបយ៉ាង វាប្រៀបដូចជាការប្រើកាំបិតមុតស្រួចប៊ៀកជាមួយប៊រអ៊ឹចឹង។ការស្វែងយល់ពីវិធីសាស្រ្តរស់នៅប្រកបដោយភាពរីករាយគឺជាការបន្តប្រកាន់ខ្ជាប់នូវការសម្រេចចិត្តថា “ធ្វើវា”។មនុស្សភាគច្រើនរំពឹងថានឹងទទួលបានភ្លើងដោយពួកគេមិនទាន់បានរុញអូសចូលទៅក្នុងចង្រ្កាននៅឡើយ។ ដូច្នេះ វាប្រៀបដូចជាស្ថានភាពដែលអ្នកចង់បានវានឹងមិនកើតឡើងទេរហូតទាល់តែអ្នកបញ្ចេញនូវសកម្មភាពដើម្បីសម្រេចបានវា។វាជាតួនាទីរបស់អ្នកតែម្នាក់គត់ក្នុងការបោះជំហានមុនគេក្នុងការទទួលបានវា មិនមែនអ្នកដទៃទេ។
៨. ​ស្រប​ទៅ​តាមចំណង់​របស់អ្នក​
យើង​ទាំងអស់គ្នា​ដឹងថា​បេះដូង​របស់យើង​ត្រូវការអ្វី​ប៉ុន្តែ​ យើងភ័យខ្លាចក្នុងការធ្វើតាមវា​។ជានិច្ចកាល​វាតែងតែ​មានកិច្ចការ​ ខ្លះដែលអ្នកភ័យខ្លាច​ក្នុងការធ្វើវា​ប៉ុន្តែចង់ធ្វើវា​ដោយភាពអស់សង្ឃឹម​ នោះគឺជា​ចំណង់និង​គោលបំណង​របស់អ្នក​នៅក្នុងជីវិត​។​អារម្មណ៍​ដែលអ្នកចង់​ ធ្វើតាមចំណង់​របស់អ្នក​គឺមិនសមហេតុផល​ទេពួកវានៅទីនេះ​ដើម្បីប្រឆាំង​ជាមួយ​ អ្នក​ដើម្បី​មើលថា​អ្នកពិតជា​ចង់រស់នៅ​ជាមួយ​នឹងជីវិត​ដ៏រីករាយ​ពេញមួយ​ ជីវិត​ឬ​។​នៅពេល​ដែលអ្នក​សម្រេចចិត្ត​បោះជំហាន​ទៅមុខ​ដោយមិនដឹង​ពីកន្លែង​ ដែលត្រូវ​ទៅ​ដោយ​ភាពភ័យខ្លាច​ក៏ដោយក្តី​ជីវិត​របស់អ្នក​នឹងនៅ​តែអាច​ ផ្លាស់ប្តូរ​បាន​។​
៩. សភាពពិត
ការស្វែងយល់​ពីវិធីសាស្រ្ត​រស់នៅ​ប្រកបដោយ​ជីវិត​រីករាយ​មិនមែន​សំដៅ​តែ​ទៅ​ លើការធ្វើ​សកម្មភាព​ និងស្វែងរក​ចំណង់​មហិច្ឆិតា​របស់អ្នកទេ​។ ​តើអ្នកមាន​ធ្លាប់​ស្គាល់​ សេដ្ឋី​និង​មហាសេដ្ឋី​ដែលទទួលបាន​ជោគជ័យ​ជាច្រើន​រាប់មិនអស់​ប៉ុន្តែ​បែរ​ ជាបៀមនូវ​ទុក្ខសោក​និង មានជីវិត​អពមង្គល​ឬទេ?​ ពួកគេ​មានឡាន​ មានផ្ទះ​ មានសម្ភារៈ​សព្វគ្រប់បែបយ៉ាង​ដែលមនុស្ស​ទូទៅ​ប្រាថ្នា​ចង់បាន​ ប៉ុន្តែ​ពួកគេ​នៅតែ​មិនសប្បាយចិត្ត​។​លុយ​គ្រាន់តែ​ពង្រីក​វិសាលភាព​នូវ​ អ្វី​ដែលយើង​មាន​ស្រាប់​ហើយ​ប៉ុណ្ណោះ​ប្រសិន​ជា ឥឡូវនេះ​អ្នកមិន​សប្បាយចិត្ត​ លុយ​ក៏មិនបាន​ធ្វើអ្វី​ឲ្យខុសប្លែក​ពីនេះដែរ។​ នៅពេលដែល​អ្នក​ទទួលស្គាល់​ថាទ្រព្យសម្បត្តិ​ខាងក្រៅ​មិនអាច​ផ្តល់​សុភមង្គល​ ឲ្យអ្នក​បានជា​រៀងរហូត​នោះទេ​  អ្នកមាន​ឱកាស​ក្នុងការ​សម្រេចចិត្ត​ថា​ អ្នកចង់​រីករាយ​ឬក៏អត់​។អ្នកជាមនុស្ស​ម្នាក់​ដែល​ដើរ​នៅលើដំណើរផ្លូវ​ ដែលធ្វើការ​សិក្សា​ស្វែងយល់​ពីខ្លួន​អ្នកផ្ទាល់​ ក៏ដូចជា​ពួកយើង​រាល់គ្នា​ដែរ។​ យើង​ទាំងអស់​ គ្នា​ស្ថិត​ក្នុង​កន្លែង​ដែលយើង​ត្រូវ​នៅរៀននូវអ្វី​ដែលយើង​ត្រូវរៀន​ហើយ​ ទៅកន្លែង​ដែលពួកយើង​ត្រូវទៅ​៕​

0 សេចក្តីអធិប្បាយ:

Note: Only a member of this blog may post a comment.

Popular Posts